
នៅមុនការប្រកាសជាសកលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ IFA Berlin 2024 ខាងមុខនេះ ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V3 បានបង្កើតនូវកំណត់ត្រាថ្មី មិនធម្មតានោះទេ។ ក្រុមហ៊ុន Honor បានសហការជាមួយនឹងលោក Bryan Berg ម្ចាស់កំណត់ត្រា Guinness World Record ដើម្បីបង្ហាញអំពីការឌីស្សាញរូបរាងដ៏ស្រាលរបស់ស្មាតហ្វូននេះ ដែលដាក់នៅលើចំណុចខ្ពស់បំផុតនៃសន្លឹកបៀរដែលមិនធ្លាប់មានពីមុនមកនោះទេ។
ស្មាតហ្វូនអេក្រង់បត់បាន Magic V3 នេះ មានទម្ងន់ស្រាលមែនទែនគឺត្រឹមតែ 226g ប៉ុណ្ណោះ បើធ្វើការប្រៀបធៀបនោះ ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold 6 គឺមានទម្ងន់ 239g។ អ្នកអាចធ្វើការទស្សនាវីដេអូបំបែកកំណត់ត្រាពិភពលោកនេះបាន៖
ក្រៅពីការបង្ហាញនូវសន្លឹកបៀរនេះ ស្មាតហ្វូនអេក្រង់បត់បាន Magic V3 នេះ គឺមានភាពទាក់ទាញដោយសារតែគែមរបស់វាផងដែរដែលស្តើងបំផុតជាមួយនឹងកម្រាស់ត្រឹមតែ 9.2mm។ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 គឺមានគែមដល់ទៅ 12.1mm។
ស្មាតហ្វូនអេក្រង់បត់បាន Magic V3 នេះ មានអេក្រង់គោលទំហំ 6.43-អ៊ីង ជាមួយនឹងគែមកោង និង FHD+ resolution ជាមួយនឹងអេក្រង់ខាងក្នុងទំហំ 7.92-អ៊ីងបង្ហាញចេញមានកម្រិតភាពច្បាស់ 2344x2156 pixels។ អេក្រង់ទាំងពីរនេះ ទ្រទ្រង់នូវល្បឿន 120Hz LTPO refresh rate, Dolby Vision, HDR Vivid និងអាចប្រើប្រាស់ជាមួយនឹងប៊ិចបានថែមទៀតផង។ ស្មាតហ្វូននេះក៏មាន IPX8 សម្រាប់ការពារការជ្រាបទឹកបានជម្រៅដល់ទៅ 2.5m។

បើមើលទៅលើផ្នែកខាងក្រោយនៅលើស្មាតហ្វូនអេក្រង់បត់បាននេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50MP គាំទ្រជាមួយនឹង OIS និងគ្រាប់ទីពីរមានទំហំ 40MP ultra-wide និងគ្រាប់់ទីបីមានទំហំ 50MP periscope telephoto lens គាំទ្រជាមួយនឹង 100x digital zoom និងមានគាំទ្រមុខងារទប់លំនឹង OIS។ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានកាមេរ៉ាខាងមុខទំហំ 20MP សម្រាប់ថតរូបភាព Selfies និងវីដេអូខលបានទាំងអេក្រង់ខាងក្នុង និងអេក្រង់ខាងក្រៅ។

ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8 Gen 3 រ៉េម 16GB និងអង្គចងចាំទំហំ 1TB។ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធ titanium heat dissipation systemនិងថាមពលថ្មទំហំ 5,150mAh ជាមួយនឹងបច្ចេកវិទ្យា 66W wiredនិង 50W wireless charging ថែមទៀតផង៕
