
យោងតាមសេចក្តីប្រកាសផ្លូវការណ៌ថ្មីរបស់ក្រុមហ៊ុន Honor បានបញ្ជាក់ថា ខ្លួននឹងមានការបង្ហាញចេញនូវផលិតផលថ្មីៗរបស់ខ្លួននៅលើទីផ្សារសកលនៅក្នុងព្រឹត្តិការណ៌ HONOR IFA 2024 នៅទីក្រុងប៊ែរឡាំងនាថ្ងៃទី 5 ខែកញ្ញាខាងមុខនេះហើយ។ បើតាមរូបភាពផ្សព្វផ្សាយខាងលើនេះ បង្ហាញថា ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V3, MagicPad 2 និង Honor MagicBook Art 14។ នៅក្នុងនោះក្រុមហ៊ុននេះក៏អាចនឹងមានការបញ្ចេញនូវបច្ចេកវិទ្យា AI ថ្មីៗសម្រាប់ទីផ្សារសកលផងដែរ។
Honor Magic V3 គឺជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី ដែលមានកម្រ៉ាស់ស្តើងត្រឹមតែ 9.2mm ប៉ុណ្ណោះ នៅពេលដែលបត់។ ប្រៀបធៀបជាមួយនិងស្មាតហ្វូនអេក្រង់បត់បានរបស់ Samsung មានកម្រ៉ាស់ 12.1mm នៅពេលដែលបត់។

ជាមួយនិងកម្រ៉ាស់ស្តើងបែបនេះក៏ដោយ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលី IPX8 ដែលដូចគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មី Google Pixel 9 Pro Fold អញ្ចឹង។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី Honor Magic V3 ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងមានថាមពលថ្មប្រភេទ Silicon Anode មានទំហំ 5150mAh ។

ក្រឡេកមកមើល MagicPad 2 ដែលបង្ហាញវត្តមាននៅលើទីផ្សារកាលពីខែមុនវិញ គឺមានអេក្រង់ទំហំ 12.3-អ៊ីង OLED display បង្ហាញចេញបានទំហំ 3000x1920 pixels កម្រិតពន្លឺ 1600nits peak brightness ព្រមទាំងមានល្បឿន refresh rate 144Hz។ ថេប្លេតនេះបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 និងមានបច្ចេកវិទ្យា AI រួមមានដូចជា AI voiceprint noise reduction, AI voice-to-text និង AI meeting minutes ជាដើម។
សម្រាប់ឡែបថប Honor MagicBook Art 14 បង្ហាញវត្តមានកាលពីខែកក្កដា។ ឡែបថបថ្មីនេះ គឺមានតួរខ្លួនផលិតចេញពី Aerospace-Grade Materials មានទម្ងន់ស្រាល និងមានភាពធន់ខ្លាំងបំផុត។ ឡែបថបថ្មីនេះ មានទម្ងន់ 1.03kg និងកម្រ៉ាស់ត្រឹមតែ 1cm ប៉ុណ្ណោះ។ MagicBook Art 14 បំពាក់នូវអេក្រង់ទំហំ 14-អ៊ីងកម្រិតបង្ហាញចេញ 3.1K ប្រភេទ OLED Touchscreen display ល្បឿន 120Hz refresh rate។ ថេប្លេតនេះ កម្លាំង 60Whr អាចប្រើប្រាស់បាន 9.5 ម៉ោង។
