ស្វែងរកពួកយើង:

Honor Magic V3 Series បានប្រកាសចេញផ្លូវការណ៍ជាមួយការឌីស្សាញថ្មីមានកម្រាស់ស្តើងមែនទែនត្រឹម 9.7mm នៅពេលបត់

ដោយ

Koun Jab Luffy

12 កក្កដា 2024 06:55 ព្រលប់

អាន 3 នាទី

Article image
នៅថ្ងៃនេះក្រុមហ៊ុន Honor បានប្រារព្ធព្រឹត្តិការណ៍ពិសេសមួយដើម្បីធ្វើការដាក់សម្ភោធចេញផ្លូវការណ៍ស្មាតហ្វូនអេក្រង់ជំនាន់ថ្មី Magic V3 Series របស់ខ្លួនដែលមានដូចជា Magic Vs3 និង Magic V3។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ គឺជាអ្នកស្នងដំណែងពីម៉ូដែល Magic Vs2 និង Magic V2 ដែលចេញឆ្នាំមុន។ សម្រាប់ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ គឺមានការឌីស្សាញថ្មី និងបានបង្កើនគុណសម្បត្តិខ្ពស់ជាងជំនាន់មុន។
Honor Magic Vs3 បានបំពាក់អេក្រង់ខាងមុខរចនាបែបកោងគែងជាប្រភេទអេក្រង់ Curved AMOLED Display ជាមួយគែមអេក្រង់តូចស្តើង និងមានទំហំ 6.43-inch គាំទ្រកម្រិតបង្ហាញ 2,376 x 1,060px និងមានកម្រិតពន្លឺខ្ពស់បំផុតដល់ 2,500nits។ ចំនែកអេក្រង់ខាងបត់ខាងក្នុងវិញ គឺមានទំហំ 7.8-inch គាំទ្រកម្រិតបង្ហាញ 2,344 x 2,156px និងមានកម្រិតពន្លឺខ្ពស់បំផុតដល់ 1,600nits។ អេក្រង់ទាំងពីររបស់ Magic Vs3 គាំទ្របច្ចេកវិទ្យា LTPO ជាមួយកម្រិត refresh rate 120Hz និងគាំទ្រកម្រិតពណ៌ HDR Vivid ថែមទៀតផង។ Honor Magic Vs3 មានកម្រាស់ស្តើងមែនទែន គឺត្រឹម 9.7mm នៅពេលបត់ និងកម្រាស់ត្រឹម 4.65mm នៅពេលមិនបត់ ព្រមជាមួយទម្ងន់ស្រាលត្រឹម 229ក្រាម តែប៉ុណ្ណោះ។
Article image
នៅផ្នែកខាងក្រោយមានការឌីស្សាញកញ្ចប់កាមេរ៉ារាងចតុកោណបញ្ឈរយ៉ាងប្រណិតដែលរំលេចដោយពីរពណ៌ (Dual-tone color) គឺពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ គាំទ្រប្រព័ន្ធស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាពស្ថិតនៅលើស៊ុមជាមួយប៊ូតុងចាក់សោរផ្ទាល់តែម្តង។ Magic Vs3 ប្រើប្រាស់ត្រចៀកបត់ថ្មី Luban Titanium hinge និងបន្ទះ Shield steel ដែលផ្តល់នូវភាពធន់ក្នុងការបត់ និងមានទម្ងន់ស្រាលជាងមុន។
Honor Magic Vs3 មានកាមេរ៉ាក្រោយបីគ្រាប់ភ្ជាប់ជាមួយសែនស័រគោលទំហំ 50MP មាន OIS, សែនស័រ Ultrawide ទំហំ 40MP និង Periscope ទំហំ 8MP មានសមត្ថភាពអាច Optical-zoom បាន 5x និង Digital-zoom បាន 50x ព្រមទាំងគាំទ្រមុខងារ OIS ដូចសែនស័រគោលដែរ។ ចំនែកកាមេរ៉ាមុខស្ថិតនៅលើលែនទំលុះអេក្រង់ខាងមុខវិញ គឺមានទំហំ 16MP និងនៅលើអេក្រង់ខាងក្នុងមានទំហំ 8MP។
ចូលមកផ្នែកម៉ាស៊ីនវិញ Honor Magic Vs3 បានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 2 ភ្ជាប់ដោយរ៉េម និងម៉េមូរីទំហំធំបំផុតដល់ 16GB RAM និង 1TB Storage។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះមានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 66W Wired Fast Charging។ បន្ថែមពីនេះ Magic Vs3 ក៏មានភ្ជាប់នូវប្រព័ន្ធ RF Enhancement និង Security Chip សម្រាប់រក្សាស្ថិរភាពក្នុងការតភ្ជាប់បណ្តាញ និងប្រព័ន្ធសុវត្ថិភាពឯកជនភាព Privacy Protection ថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះដំណើរការដោយប្រតិបត្តិការ MagicOS 8.0 ជាមួយមុខងារចែកផ្ទៃអេក្រង់ split screen និងមុខងារថ្មីៗជាច្រើនទៀត។
Article image
Honor Magic Vs3 មានតម្លៃខ្ទង់ $963 សម្រាប់ម៉ូដែលរ៉េម 12GB និងម៉េមូរី 256GB, តម្លៃប្រហែល $1,060 សម្រាប់ម៉ូដែលរ៉េម 12GB និងម៉េមូរី 512GB និងប្រហែល $1,198 សម្រាប់ម៉ូដែលរ៉េម 16GB និងម៉េមូរីទំហំ 1TB។ ស្មាតហ្វូនអេក្រង់ជំនាន់ថ្មីរបស់ Honor នេះ នឹងចាប់ផ្តើមចេញលក់ផ្លូវការណ៍នៅថ្ងៃទី 19 ក្នុងខែកក្តដានេះ សម្រាប់ទីផ្សារប្រទេសចិន៕
Honor Magic V3 Series បានប្រកាសចេញផ្លូវការណ៍ជាមួយការឌីស្សាញថ្មីមានកម្រាស់ស្តើងមែនទែនត្រឹម 9.7mm នៅពេលបត់