ស្វែងរកពួកយើង:

Honor Magic V3 នឹងក្លាយជាស្មាតហ្វូនបត់បានដែលស្តើងបំផុត

ដោយ

Koun Jab Luffy

16 មករា 2025 08:23 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា Honor Magic V3 នឹងក្លាយជាស្មាតហ្វូនបត់បានដែលមានកម្រាស់ស្តើងបំផុតនៅក្នុងទីផ្សារ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ត្រូវបានគេនិយាយថា អាចនឹងប្រជែងជាមួយនឹងស្មាតហ្វូនបត់បាននៅលើទីផ្សារដូចជា OnePlus Open 2 ជាដើម។ សូមជំរាបថា កាលពីឆ្នាំមុននេះ ស្មាតហ្វូនអេក្រង់បត់បាន Magic V3 នេះ ក៏ធ្លាប់ត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនបត់បានដែលស្តើងបំផុតផងដែរ។ ស្មាតហ្វូននេះអេក្រង់បត់បាននៅក្នុងកម្រាស់ស្តើងត្រឹមតែ 9mm ប៉ុណ្ណោះ។
ប្រភពខាងលើនេះបានបន្តថា Honor Magic V3 ក៏នឹងក្លាយជាស្មាតហ្វូនមួយដែលក្រុមហ៊ុនជាច្រើនត្រូវប្រកួតប្រជែងផងដែរ ដោយសារតែកម្រាស់ស្តើងរបស់ស្មាតហ្វូននេះ។ ថ្មីៗនេះ ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៌ថា អាចនឹងប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនបត់បានស្តើងបំផុតនេះនាពេលឆាប់ៗនេះដូចគ្នា។ យោងតាមអ្នកទម្លាយ SmartPikachu បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន OnePlus Open 2 អាចនឹងមានសមត្ថភាពខ្ពស់ដូចទៅនឹងស្មាតហ្វូន OPPO Find N5 អញ្ចឹងដែរ។
ទន្ទឹមគ្នានេះផងដែរនោះ អ្នកទម្លាយ @DigitalChatStation ក៏បាននិយាយដែរថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី OPPO Find N5 នេះ នឹងក្លាយជាស្មាតហ្វូនដែលមានរូបរាងស្តើងបំផុតជាមួយនឹងការឌីស្សាញតួខ្លួនទីតាញ៉ូមថែមទៀតផង។
Article image
ប្រសិនបើនេះ គឺជាការពិតនោះ ក្រុមហ៊ុន OnePlus ឬ OPPO អាចនឹងយកឈ្នះទៅលើស្មាតហ្វូនបត់បាន Honor Magic V3 ដែលមានរូបរាងស្តើងបំផុតរបស់ពិភពលោក។ តើក្រុមហ៊ុនទាំងពីរនេះ អាចនឹងបំបែកនូវកំណត់ត្រាថ្មីនៃស្មាតហ្វូនបត់បានស្តើងបំផុតរបស់ខ្លួនដែរឬទេ? សូមរង់ចាំតាមដានជាមួយគ្នា! សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងបាននៅក្នុងពេលនេះ៕
Honor Magic V3 នឹងក្លាយជាស្មាតហ្វូនបត់បានដែលស្តើងបំផុត