
យោងតាមការចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា Honor នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Magic V3 នៅលើទីផ្សារក្រៅប្រទេសចិននាពេលឆាប់ៗនេះហើយ។ ផ្អែកតាមការទម្លាយថ្មីមួយចេញពីប្រភពមួយនៅក្នុងប្រទេសចិនដែលមានឈ្មោះថា @MysteryLupin បានអោយដឹងថា ស្មាតហ្វូននេះ នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារសកល ជាមួយនិងជម្រើស 3 ពណ៌ ដែលមានដូចជា Green, Black និងRed។
ជាមួយនិងដំណឹងថ្មីនេះ ក្រុមហ៊ុន Honor បានបញ្ចេញតែរូបភាពរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មី Magic V3 តែប៉ុណ្ណោះ ប៉ុន្តែមិនមានការបញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ។ មានការព្យាករណ៌ថា ស្មាតហ្វូននេះ អាចនឹងមានការប្រើប្រាស់នូវលក្ខណៈសម្បត្តិទូទៅដូចគ្នាជាមួយនិងស្មាតហ្វូនដែលមានលក់នៅលើទីផ្សារប្រទេសចិនអញ្ចឹងដែរ។
សូមជំរាបថា ស្មាតហ្វូនអេក្រង់បានជំនាន់ថ្មី Honor Magic V3 ដែលដាក់លក់នៅលើទីផ្សារប្រទេសចិននេះ គឺមានការប្រើប្រាស់នៅប្រព័ន្ធស្កែនម្រាមដៃជំនាន់ថ្មី ultrasonic fingerprint scanner ដែលស្ថិតនៅលើប៊ូតុង power button។ សម្រាប់តួខ្លួនរបស់ស្មាតហ្វូននេះ គឺមានការផលិតចេញពីស៊ុម Aluminum Alloy Frame កម្រិត 7-Series ហើយនិងមានការតម្លើងនូវប្រព័ន្ធការពារទឹក និងធូលីកម្រិត IPX8 ដែលអាចស្ថិតនៅក្នុងទឹក 2.5m ថែមទៀតផង។

ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ 6.43-អ៊ីង គែមកោង និងមានកម្រិតបង្ហាញចេញបាន FHD+ resolution, ខណៈដែលអេក្រង់ខាងក្នុងមានទំហំធំដល់ទៅ 7.92-អ៊ីង បង្ហាញចេញបានជាមួយនិងទំហំ 2,344x2,156 pixel។ អេក្រង់ទាំងពីរនេះ គឺមានសមត្ថភាពអាចរត់បានជាមួយល្បឿន 120Hz LTPO refresh rate និង Dolby Vision, HDR Vivid ហើយនឹងមានប៊ិក stylus ទៀតផង។ អេក្រង់នេះកម្រិតពន្លឺ 5,000 nits។
Honor Magic V3 មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP មានមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 40MP ultra-wide lens និងគ្រាប់ទីបីមានទំហំ 50MP periscope telephoto ហ៊្សូមបាន 100x digital zoom ហើយនិងមានមុខងារ OIS ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 20MP។ សម្រាប់កម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 8 Gen 3 រ៉េមទំហំ 16GB អង្គចងចាំទំហំ 1TB storage ហើយនិងមានប្រព័ន្ធទប់កំដៅ Titanium heat dissipation system ទៀតផង។

ស្មាតហ្វូន Honor Magic V3 នេះមានថ្មទំហំ 5,150mAh កម្លាំងសាក 66W wired និង 50W wireless charging ហើយនិងរត់នៅលើ MagicOS 8 ផ្អែកជាមួយ AI features, smart private call, parallel space រួមជាមួយមុខងារថ្មីៗជាច្រើនទៀត។
