
នៅពេលនេះ ក្រុមហ៊ុន OPPO ត្រូវបានគេមើលឃើញថា បានក្លាយជាក្រុមហ៊ុនដែលផលិតស្មាតហ្វូនអេក្រង់បត់បានស្តើងជាងគេបំផុត ដោយ Find N5 មានកម្រាស់ត្រឹមតែ 8.9mm ប៉ុណ្ណោះ។ យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Honor ក៏មានគម្រោងនឹងបញ្ចេញនូវ Magic V4 ដែលជាស្មាតហ្វូនអេក្រង់បត់បានមានកម្រ៉ាស់ស្តើង ហើយនិងមានកាមេរ៉ាខ្លាំងថែមទៀតផង។ ហើយម៉ូដែលនេះ ក៏នឹងមកប្រជែងជាមួយនិង OPPO Find N5 ផងដែរ។
ទាក់ទងនឹងព័ត៌មាននេះ @DigitalChatStation បានបង្ហាញនូវអេក្រង់ ការឌីស្សាញរូបរាង និងកាមេរ៉ា របស់ស្មាតហ្វូន Honor Magic V4 ហើយ។ ផ្អែកតាមរបាយការណ៌នេះ អាចបាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ អាចនឹងស្តើងជាង OPPO Find N5។ ប្រភពខាងលើនេះបង្ហាញថា Magic V4 អាចនឹងមានកម្រ៉ាស់ស្តើងជាង 9mm នៅពេលបត់ ខណៈដែលទំហំតួខ្លួនមិនមានការបញ្ជាក់នោះទេ។

មានការព្យាករណ៍ថា ស្មាតហ្វូនេះ អាចនឹងមានកម្រ៉ាស់ស្តើងជាង OPPO Find N5 ដែលមានកម្រ៉ាស់ 8.93mm នៅពេលបត់។ នៅលើស្មាតហ្វូននេះ ក៏នឹងមានការបំពាក់នូវកាមេរ៉ា 200MP periscope។ តាមការលើកឡើងនេះ ស្មាតហ្វូនថ្មីនេះ គឺនឹងកា្លយជាស្មាតហ្វូនអេក្រង់បត់បានដែលកាមេរ៉ាខ្លាំងបំផុត។ ប្រៀបធៀបជាមួយនិង OPPO Find N5 គឺមានកាមេរ៉ា periscope ទំហំ 50MP ប៉ុណ្ណោះ។

ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ Honor នេះ មានអេក្រង់ខាងក្នុងទំហំ 8-អ៊ីងជាប្រភេទ LTPO ល្បឿន 120Hz refresh rate បង្ហាញចេញបានកម្រិត 2K resolution។ ចំពោះអេក្រង់ខាងក្រៅវិញអាចនឹងមានទំហំ 6.45 អ៊ីង។ សម្រាប់កាមេរ៉ាគោលវិញ គឺប្រហែលជាប្រើប្រាស់នូវសិនស័រ 50MP 1/1.5-អ៊ីង ហ៊្សូម 3x telephoto sensor។ ស្មាតហ្វូននេះអាចនឹងប្រើប្រាស់ឈីប Snapdragon 8 Elite។ នៅលើ Magic V4 ក៏នឹងមានការតម្លើងនូវបច្ចេកវិទ្យាសាក wireless charging ហើយអាចនឹងប្រើប្រាស់នូវ IPX8 waterproof ហើយក៏អាចនឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាផ្កាយរណប satellite communication ផងដែរ។
