ស្វែងរកពួកយើង:

Honor Magic V5 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានស្តើងបំផុត និងស្រាលបំផុត

ដោយ

Koun Jab Luffy

20 ឧសភា 2025 09:27 ព្រឹក

អាន 3 នាទី

Article image
តាមការបញ្ជាក់ថ្មីៗនេះបាននិយាយថា ក្រុមហ៊ុន Honor នឹងមានបង្ហាញវត្តមានស្មាតហ្វូន  Honor 400 series នៅក្នុងប្រទេស ចិននាថ្ងៃទី 28 ខែឧសភាខាងមុខនេះហើយ។ ប្រភពខាងលើនេះបន្តថា បន្ទាប់ពីការប្រកាសស្មាតហ្វូន Honor 400 series នេះរួច ក្រុមហ៊ុននេះ នឹងងាកទៅផ្តោតទៅលើការប្រកាសបង្ហាញវត្តមានស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួននៅះគឺ  Honor Magic V Flip 2 និង Honor Magic V5។
ថ្មីនេះ តាមការបញ្ជាក់របស់លោក Li Kun ដែលជាប្រធានផ្នែកផលិតផលស្មាតហ្វូន Flagship ក៏បានទម្លាយអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះផងដែរ។ បន្ថែមពីនេះ អ្នកទម្លាយមួយដែលមានឈ្មោះថា Experience More ក៏បានចែករំលែកនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន Magic V5 នេះផងដែរ។
លោក Li Kun បានអះអាងថា អ្នកគាំទ្រជាច្រើនរបស់ក្រុមហ៊ុន Honor តែងតែសួរថា ពេលណាដែលស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុន Honor នឹងបង្ហាញខ្លួន។ គាត់បានបង្ហើបថា ស្មាតហ្វូនបត់បាននេះ នឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំនេះ ហើយវានឹងក្លាយជាស្មាតវ៉ចដែលមានរូបរាងស្តើង និងស្រាលបំផុត ហើយក្រុមហ៊ុន Honor ត្រូវតែក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងឧស្សាហកម្មនេះ។ ខណៈពេលដែលគាត់មិនទាន់បានទម្លាយឈ្មោះរបស់ស្មាតវ៉ចនេះទេ វាក៏បង្ហាញអោយដឹងយ៉ាងច្បាស់ថា ស្មាតវ៉ច  Honor Magic V5 នឹងបង្ហាញខ្លួននៅខែក្រោយនេះ។
យោងតាមរបាយការណ៍ជាច្រើនបាមទម្លាយថា ស្មាតហ្វូន Magic V5 នេះ នឹងក្លាយជាស្មាតហ្វូនបត់បានបំពាក់នូវបន្ទះឈីប Snapdragon 8 Elite នៅឆ្នាំនេះ បន្ទាប់ពីស្មាតហ្វូន OPPO Find N5។ គួររំលឹកផងដែរ ស្មាតវ៉ច OPPO Find N5 នេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite ល្បឿន 7-core version។ លោក Li Kun បានបង្ហើបថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីបរបស់  Snapdragon 8 Elite។ បើមើលនៅក្នុងវិញ្ញាបនបត្រ 3C និង CMIIT បានទម្លាយថា ស្មាតហ្វូន Magic V5 នឹងមានថាមពលថ្មទំហំ 6,000+mAh ជាមួយនឹងបច្ចេកវិទ្យា 66W Charging ។
Article image
តាមការទម្លាយចេញពី Experience បានអោយដឹងថា Honor Magic V5 នេះ នឹងមិនទ្រទ្រង់ទៅលើ Satellite Calling នោះទេ ប៉ុន្តែវានឹងទ្រទ្រង់ទៅលើ Beidou satellite messaging។ Honor Magic V5 នេះ មានពណ៌ Silk Road Dunhuang និង Velvet Black។ សម្រាប់កម្រាស់របស់ Magic V5 ត្រូវគេដឹងថានេះ គឺជាស្មាតហ្វូនដែលស្តើងបំផុតនៅក្នុងឧស្សាហកម្មស្មាតហ្វូនជាមួយនឹងកម្រាស់ 8mm បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold 7 គឺមានកម្រាស់ 8.9mm និង 3.9mm ។
Article image
ស្មាតហ្វូន Honor Magic V5 នេះនឹងមានអេក្រង់ទំហំ 6.45-អ៊ីង LTPO OLED cover display ជាមួយនឹងកម្រិតភាពច្បាស់ 120Hz refresh rate ជាមួយនឹងអេក្រង់ខាងក្នុងទំហំ 8-អ៊ីង ដែលមានសមត្ថភាពអាចទ្រទ្រង់ទៅលើកម្រិតភាពច្បាស់  2K resolution និងមានល្បឿន 120Hz refresh rate ។ បើមើលទៅលើផ្នែកខាងក្រោយនោះ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 50-Megapixel ភ្ជាប់ជាមួយនឹងមុខងារ OIS និង Ultra-wide sensor ខណៈដែលមួយគ្រាប់ទៀតមានទំហំ 200-Megapixel Periscope Telephoto Lens។ Honor Magic V5 នេះ នឹងមានមុខងារជាច្រើនទៀតដូចជា Wireless Charging, Satellite Message, IPX8 និង Side-Facing Fingerprint Scanner ថែមទៀតផង៕
Honor Magic V5 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានស្តើងបំផុត និងស្រាលបំផុត