ស្វែងរកពួកយើង:

Honor Magic V5 នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 2 ខែកក្កដាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

23 មិថុនា 2025 01:14 រសៀល

អាន 2 នាទី

Article image
នៅក្នុងកិច្ចប្រជុំ AI នៅក្នុងប្រទេសចិនកន្លងទៅនេះ ក្រុមហ៊ុន Honor បានបញ្ចេញនូវរូបរាង Magic V5 ស្មាតហ្វូនបត់បានស៊េរីថ្មីរបស់ខ្លួនហើយដោយតាមរយៈរូបភាពខាងលើនេះគឺបានបង្ហាញអំពីការឌីស្សាញដ៏ស្លីមរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ។ ស្មាតហ្វូនថ្មីនេះ មានគែមធ្វើពីលោហធាតុ និងកម្រាស់ត្រឹមតែ 8.93mm ដែលកម្រាស់នេះ ប៉ុនកាក់ 1 យន់ប៉ុណ្ណោះ។ ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មី Magic V5 នេះ មានទម្ងន់ 219g ហើយនិងមានកម្រាស់ស្តើងបំផុតមិនធ្លាប់មាននោះទេ នៅក្នុងប្រវត្តិស្មាតហ្វូនបត់បាន។
ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V5 នេះ មានម៉ូឌុលកាមេរ៉ាមូលនៅខាងក្រោយ ដែលឌីស្សាញយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះនៅលើស្មាតហ្វូន Magic V5 នេះ ក៏មានមុខងារ AI ជាច្រើន និងមានការការតភ្ជាប់ Connectivity ទៅកាន់ឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុន Honor ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Magic V5 នេះ មានអេក្រង់ខាងក្នុងទំហំ 7.95-អ៊ីង បង្ហាញចេញបាន 2K+ គាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LTPO ខណៈដែលអេក្រង់ខាងក្រៅទំហំ 6.45-អ៊ីង។
Article image
ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Leading Version, ថាមពលថ្មទំហំ 6,100mAh និងបច្ចេកវិទ្យាសាក 80W wired និង wireless charging។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 200-Megapixel ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងទ្រទ្រង់ការផ្ញើសារ Beidou Satellite Messaging។
Article image
ស្មាតហ្វូនអេក្រង់បត់បាននេះ មានពណ៌ Velvet Black, Warm White, Dawn Gold និង Silk Road Dunhuang។ ក្រុមហ៊ុន Honor អាចនឹងបង្ហាញស្មាតហ្វូនអេក្រង់បត់បាន Magic V5 និងផលិតផលជាច្រើនទៀត ដែលប្រើប្រាស់ AI រួមមានថេប្លេត MagicPad 3 នៅថ្ងៃទី 2 ខែកក្កដាខាងមុខនេះនៅក្នុងប្រទេសចិន៕