
ថ្មីៗនេះ ក្រុមហ៊ុន Nubia បានចេញនូវស្មាតហ្វូនអេក្រង់បត់បាន Nubia Fold ដោយម៉ូដែលនេះ គឺមានថាមពលថ្មទំហំធំដល់ទៅ 6,560mAh ខណៈដែលស្មាតហ្វូនអេក្រង់បត់ Honor Magic V5 ដែលជាគូរប្រជែងគឺមានថាមពលថ្មទំហំត្រឹមតែ 6,100mAh ប៉ុណ្ណោះ។ យោងតាមការបែកធ្លាយមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនបត់បានជំនាន់ថ្មី Honor នឹងមានថាមពលថ្មធំបំផុត។តាមព័ត៌មាមនថ្មីបាននិយាយថា ក្រុមហ៊ុន Honor បានត្រៀមបញ្ចេញស្មាតហ្វូនជំនាន់ថ្មី Magic V6 ដែលមានការបង្កើនថាមពលថ្មយ៉ាងហោចណាស់ចំនួន 1,000mAh។
សូមជំរាបថា នៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 នេះ ក្រុមហ៊ុន OPPO នឹងមានការបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី OPPO Find N6 នៅលើទីផ្សារប្រទេសចិនហើយ ខណៈដែលស្មាតហ្វូនបត់បានជាច្រើនដូចជា vivo, Xiaomi, Samsung និង Apple ក៏នឹងបង្ហាញខ្លួនផងដែរ។ ស្មាតហ្វូនអេក្រង់បត់ទាំងនេះ ត្រូវបានគេនិយាយថា នៅមិនទាន់មានសមត្ថភាពអាចយកឈ្នះទៅលើស្មាតហ្វូន Magic V6 បាននោះទេ ប្រសិនបើផ្តោតទៅលើថាមពលថ្មនោះ។ តាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Digital Chat Station បានអោយដឹងថា ស្មាតហ្វូនបត់បានស៊េរីថ្មី Honor Magic V6 នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ។
ស្មាតហ្វូនបត់បានស៊េរីថ្មី Honor Magic V6 នេះ បំពាក់នូវថាមពលថ្ម 6,900mAh dual-cell ខណៈម៉ូដែលមួយទៀត គឺមានថាមពលថ្មទំហំ 7,200mAh។ បើមើលទៅលើស្មាតហ្វូន Magic V5 មនថាមពលថ្មចំនួន 2 គឺមានទំហំ 5,820mAh និងទំហំ 6,100mAh សម្រាប់ទីផ្សារប្រទេសចិន។ អ្នកទម្លាយរូបនេះ បានបន្ថែមថា ថាមពលថ្មរបស់ស្មាតហ្វូនបត់បាន V6 នេះ អាចនឹងមានទំហំថ្មធំជាងមុន 1,000mAh ។ ខណៈពេលដែលការបែកធ្លាយនេះ មិនទាន់បានទម្លាយអំពីបច្ចេកវិទ្យាសាកថ្មនៅលើស្មាតហ្វូន V6 នៅឡើយទេនោះ ស្មាតហ្វូនថ្មីនេះ នឹងទ្រទ្រង់ទៅលើ wireless charging ។

ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP ជាមួយនឹង Mid-Tier Periscope Telephoto ជាមួយនឹង 3x optical zoom ។ ស្មាតហ្វូន Magic V6 នេះនឹងបំពាក់នូវ Side-Mounted Fingerprint Scanner ជាមួយនឹង IP សម្រាប់ការពារធូលី និងទឹកថែមទៀត។ ស្មាតហ្វូន Honor Magic V6 នេះអាចនឹងបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2026 ខាងមុខនេះ៕
