ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Honor Magic V6 មកជាមួយកាមេរ៉ា 64MP Telephoto គាំទ្រដោយ CIPA 6.5 Stabilization និង បង្ហាញខ្លួននៅចិននថ្ងៃទី 10 ខែមីនានេះហើយ

ដោយ

Penglin Chom

09 មីនា 2026 02:29 យប់ជ្រៅ

អាន 3 នាទី


បន្ទាប់ពីការប្រកាសសម្រាប់ទីផ្សារសកលរួចមក នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Honor Magic V6 ត្រូវបានគេទម្លាយថា គឺគ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមីនាខាងមុខនេះហើយ។ ហើយខណៈនេះដែរ ក្រុមហ៊ុនចិនមួយនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះនៅមុនការប្រកាសជាផ្លូវការណ៌ផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ គឺមានទម្លាយចេញអំពីកាមេរ៉ា និងលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូននេះ។
Article image
Honor Magic V6 មកជាមួយកាមេរ៉ា 64MP Telephoto គាំទ្រដោយ CIPA 6.5 Stabilization និង បង្ហាញខ្លួននៅចិននថ្ងៃទី 10 ខែមីនានេះហើយ បន្ទាប់ពីការប្រកាសសម្រាប់ទីផ្សារសកលរួចមក នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Honor Magic V6 ត្រូវបានគេទម្លាយថា គឺគ្រោងនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែមីនាខាងមុខនេះហើយ។ ហើយខណៈនេះដែរ ក្រុមហ៊ុនចិនមួយនេះ ក៏បានទម្លាយអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនថ្មីនេះនៅមុនការប្រកាសជាផ្លូវការណ៌ផងដែរ។ នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះ គឺមានទម្លាយចេញអំពីកាមេរ៉ា និងលក្ខណៈសម្បត្តិនៃអេក្រង់របស់ស្មាតហ្វូននេះ។
នៅលើស្មាតហ្វូនបត់បាន Honor Magic V6 នេះ គឺមានបំពាក់នូវកាមេរ៉ា 64MP Periscope Telephoto គាំទ្រជាមួយនឹង CIPA 6.5 Image Stabilization ដោយកម្រិតនៃ Stabilization នេះ ត្រូវបានក្រុមហ៊ុននេះ ឌីស្សាញឡើង សម្រាប់ការថត Zoom កាន់តែងាយស្រួល និងច្បាស់ជាងមុន ព្រោះការកាន់ដោយដៃអាចនឹងធ្វើអោយរូបភាពដែលទទួលបានមិនច្បាស់ ឬBlur។

Article image
បើនិយាយអំពីអេក្រង់របស់ស្មាតហ្វូននេះ ក្រុមហ៊ុន Honor បញ្ជាក់ថា Magic V6 ថ្មីនេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Coating technology ដើម្បីពង្រឹងទៅលើគុណភាពអេក្រង់របស់ស្មាតហ្វូននេះកាន់តែល្អក្នុងការប្រើប្រាស់។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Honor អោយដឹងទៀតថា ការប្រើប្រាស់នូវ coating នេះ គឺដើម្បីធន់ទៅនឹងការធ្លាក់ដល់ទៅ 10 ដង ហើយក៏អាចទប់ទៅនឹងស្នាមឆ្កូតបានធន់ជាងមុនដល់ទៅ 15 ដង។ បន្ថែមពីនេះ សម្រាប់ Coating នេះ គឺអាចទប់ទៅនឹងចំណាំងផ្លាតដល់ទៅ 3 ដង ជាពិសេសនៅក្នុងការប្រើប្រាស់ក្រោមពន្លឺព្រះអាទិត្យ។

Article image
ជាមួយគ្នានេះ នៅលើស្មាតហ្វូនអេក្រង់បត់បាន Magic V6 នេះ ថែមទាំងមានការប្រើប្រាស់នូវប្រព័ន្ធ Multi-Layer Protection System ដែលធន់ក្នុងការប្រើប្រាស់ទៀតផងល។ទៅលើភាពធន់នេះដែរ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវស្រទាប់កញ្ចក់ Ultra-Low Reflection AR Film ដែលក្រុមហ៊ុននេះ ហៅអេក្រង់នេះថា ADR Display Technology។ ស្មាតហ្វូនអេក្រង់បត់បាន Magic V6 នេះ ក៏ទទួលបាននូវវិញ្ញាបនបត្រ SGS Seamless Crease Certification ហើយស្នាមផ្នត់របស់ស្មាតហ្វូននេះ ក៏ប្រសើរជាងមុនដល់ទៅ 44%។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានគែម bezels ស្តើងត្រឹមតែ 1.18mm ប៉ុណ្ណោះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Honor Magic V6 មកជាមួយកាមេរ៉ា 64MP Telephoto គាំទ្រដោយ CIPA 6.5 Stabilization និង បង្ហាញខ្លួននៅចិននថ្ងៃទី 10 ខែមីនានេះហើយ