ស្វែងរកពួកយើង:

Honor Magic Vs 3 បង្ហាញខ្លួនជាមួយអេក្រង់គែមកោង ហើយនិងមានកាមេរ៉ា Periscope

ដោយ

Koun Jab Luffy

13 កក្កដា 2024 01:06 រសៀល

អាន 3 នាទី

Article image
កាលពីម្សិលមិញនេះពក្រុមហ៊ុន Honor បានប្រាកសបង្ហាញនូវស្មាតហ្វូនបត់បានចំនួន 2 នោះគឺ  Magic Vs 3 និង Magic V3 នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងនៅក្នុងប្រទេសចិន។ ស្មាតហ្វូនដែលមានអេក្រង់បត់បានថ្មីនេះ គឺជាជំនាន់បន្ទាប់របស់ស្មាតហ្វូនអេក្រង់បត់បាន Magic Vs2 និង Magic V2 ដែលបានបង្ហាញខ្លួន កាលពីឆ្នាំមុន។ ស្មាតហ្វូនអេក្រង់បត់បានទាំងពីរនេះ គឺមានការឌីស្សាញរូបរាងថ្មី និងការ Upgrade ទៅលើលក្ខណៈសម្បត្តិជាច្រើនបើធៀបទៅនឹងម៉ូឌែលមុននេះ។
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ ត្រូវបានគេជឿជាក់ថា អាចនឹងធ្វើការប្រកួតប្រជែងនៅលើទីផ្សារជាមួយនឹងស្មាតហ្វូនបត់បាន Galaxy Z Fold 6, OnePlus Open, OPPO Find N3 និងម៉ូដែលជាច្រើនទៀតនៅលើទីផ្សារស្មាតហ្វូនអេក្រង់បត់បាន។
Article image
ស្មាតហ្វូនអេក្រង់បត់បាន Honor Magic Vs 3 ថ្មីនេះ គឺមានអេក្រង់គែមកោង AMOLED ជាមួយនឹងគែម bezels ស្តើង និងអេក្រង់គោលទំហំ 6.43 អ៊ីង គាំទ្រជាមួយកម្រិតភាពច្បាស់ 2,376x1,060 pixels និងមានពន្លឺអេក្រង់ 2,500 nits។ សម្រាប់អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះ គឺមានទំហំ 7.8 អ៊ីង គាំទ្រជាមួយនឹងទំហំ 2,344x2,156-pixel និងមានពន្លឺអេក្រង់ដល់ទៅ 1,600 nits។ អេក្រង់ទាំងពីរនេះ រត់នៅលើល្បឿន 120Hz LTPO refresh rate និងទ្រទ្រង់នូវ HDR Vivid ថែមទៀតផង។
Article image
ស្មាតហ្វូន Honor Magic Vs 3 នេះមានកម្រាស់ស្តើងត្រឹមតែ 9.7mm ប៉ុណ្ណោះនៅពេលដែលបត់ និងបើកនៅកម្រាស់ត្រឹមតែ 4.65mm។ ស្មាតហ្វូនអេក្រង់បត់បានេះមានទម្ងន់ស្រាលត្រឹមតែ 229g ប៉ុណ្ណោះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះមានកាមេរ៉ាចតុកោណកែង ហើយវាមានពណ៌ខ្មៅ និងពណ៌ទឹកប្រាក់។ សម្រាប់ប្រព័ន្ធសុវត្ថិភាពនៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនៅក្នុង Power Button ផងដែរ។ ស្មាតហ្វូនបត់បានថ្មីនេះ គឺប្រើប្រាស់នូវ Luban Titanium hinge និង  shield steel ដែលធានាទៅលើភាពធន់ និងស្រាលក្នុងការប្រើប្រាស់។
Article image
ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្មី Honor Magic Vs 3 នេះ មានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានកាមេរ៉ាទំហំ 50MP មានមុខងារ OIS, 40MP ultra-wide-angle lens និង 8MP periscope គាំទ្រជាមួយនឹងមុខងារហ៊្សូម 5x optical និង 50x digital zoom។ កាមេរ៉ាគោល និង periscope lenses គឺមានការទ្រទ្រង់នូវ OIS។ អេក្រង់ខាងក្រៅ និងខាងក្នុងនេះគឹមានកាមេរ៉ាទំហំ 16MP និង 8MP សម្រាប់ Selfie ។ ស្មាតហ្វូន Honor Magic Vs 3 នេះមានបន្ទះឈីប Snapdragon 8 Gen 2មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ ស្មាតហ្វូនបត់បាននេះ គឺមានថាមពលថ្មទំហំ 5,000mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា  66W charging និង 50W wireless charging ។ ស្មាតហ្វូននេះក៏បំពាក់នូវ  MagicOS 8.0 ជាមួយនឹងមុខងារSplit Screen ថែំទៀត។
Article image
ស្មាតហ្វូនអេក្រង់បត់បាន Honor Magic Vs 3 នេះ មានពណ៌ Qilian Snow, Tundra Green និង  Velvet Black។ ស្មាតហ្វូនបត់បាននេះគឺមានតម្លៃចាប់ពី CNY 6,999 (~$963) សម្រាប់ទំហំ 12GB+256GB។ សម្រាប់ទំហំ 12GB+512GB និង 16GB+1TB គឺមានតម្លៃ CNY 7,699 (~$1,060) និង CNY 8,699 (~$1,198) រៀងគ្នា។ ស្មាតហ្វូននេះនឹងចាប់ផ្តើមលក់នៅថ្ងៃទី 19 ខែកក្កដានេះ៕