
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Qualcomm ត្រូវបានគេមើលឃើញថា បានប្រកាសចេញជាផ្លូវការណ៌នូវបន្ទះឈីបជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Snapdragon 8 Elite ដែលបន្ទះឈីបថ្មីប្រើប្រាស់សម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតៗដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android។ ជាមួយនិងព្រឹត្តិការណ៌នេះ ក៏មានក្រុមហ៊ុនផលិតស្មាតហ្វូនដែលជាដៃគូររបស់ក្រុមហ៊ុន Qualcomm បានបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួនដែលនឹងប្រើប្រាស់នូវបន្ទះឈីបនេះផងដែរ។
ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនហើយ ខណៈដែលក្រុមហ៊ុន realme ក៏បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនរបស់ខ្លួនហើយ ក្នុងនោះក៏មានក្រុមហ៊ុន Asus (ROG series) ហើយនិងក្រុមហ៊ុន Honor ផងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៌នោះ ក្រុមហ៊ុន Honor ក៏មានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Magic7 Pro នៅលើ ឆាកនៃព្រឹត្តិការណ៌នោះដែរ។ នៅក្នុងព្រឹត្តិការណ៌នោះ ក៏មានកាបញ្ចេញនូវវីដេអូថ្មី ដែលបង្ហាញពីក NPU game rendering ហើយនិងមុខងារ AI assistant ដែលនឹងមាននៅលើប្រព័ន្ធ MagicOS 9.0។

Honor Magic7 series will នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ដែលមានការអមដំណើរដោយ NPU មាននៅលើស្មាតហ្វូនដែលភ្ជាប់នូវបច្ចេកវិទ្យា AI assistant រួចជាស្រេចផងដែរ។ ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៌ថា នឹងមានប្រកាសចេញនូវស្បែកមុខកម្មវិធី MagicOS 9.0 នៅថ្ងៃនេះហើយ ខណៈដែលការសម្ពោធជាផ្លូវការណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Magic7 series អាចនឹងធ្វើឡើងនៅថ្ងៃទី 30 ខែតុលាខាងមុខនេះ។

