ស្វែងរកពួកយើង:

Honor Magic8 Pro Air នឹងមានការប្រើប្រាស់បន្ទះឈីប Dimensity 9500 SoC អមជាមួយរ៉េម 16GB

ដោយ

Koun Jab Luffy

16 មករា 2026 09:14 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ត្រូវបានសេចក្តីរាយការណ៌ជាច្រើន បញ្ជាក់ថ នឹងមានការដាក់សម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Magic8 Pro Air នៅថ្ងៃទី 19 ខែមករាខាងមុខនេះហើយ។ នៅថ្ងៃនេះ មានការទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះថែមទៀតហើយ ដោយលើកនេះ គឺត្រូវបានគេចែកចាយនូវរូបភាព Prototype ដែលមានការឆ្លងកាត់នូវបញ្ជីតេស្តមសតម្ថភាព Geekbench 6.5។
នៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានលេខម៉ូដែល LDY-AN00 នឹងទទួលបាននូវពិន្ទុ 2,969 ទៅលើការតេស្ត single-core និងការតេស្ត multi-core ទទួលបាននូវពិន្ទុ 9,892។ ស្មាតហ្វូន Honor Magic8 Pro Air ត្រូវបានគេប្រទះឃើញថា ដំណើរការនៅលប្រព័ន្ធប្រតិបត្កិការ Android 16 និងបន្ទះឈីប Dimensity 9500 SoC ហើយនិងមានរ៉េមទំហំ 16GB of RAM។
Article image
សូមជំរាបថា ទាក់ទងជាមួយនិងប្រព័ន្ធកាមេរ៉ា និងការឌីស្សាញរូបរាងរបស់ស្មាតហ្វូនជំនាន់ Honor Magic8 Pro Air ថ្មីនេះ ត្រូវបានក្រមហ៊ុន Honor ធ្លាប់បានបញ្ជាក់រួចមកហើយ ដោយនៅលើស្មាតហ្វូន Magic8 Pro Air នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/1.3" អ៊ីង និងមានអមដំណើរដោយកាមេរ៉ា 64MP periscope telephoto។ នៅក្នុងនោះ ក៏មានពាក្យចចាមអារ៉ាមថា ស្មាតហ្វូននេះ ក៏នឹងមានកាមេរ៉ា 50MP ultrawide ផងដែរ។
Article image
ទៅលើអេក្រង់វិញ Honor Magic8 Pro Air គឺមានការបំពាក់នូវអេក្រង់ទំហំ 6.3 អ៊ីគាំទ្រដោយអេក្រង់ប្រភេទ AMOLED screen និងអង្គចងចាំទំហំ 1TB។ យោងតាមការបែកធ្លាយនៅលើផេកផលិតផលថ្មីនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកម្រ៉ាស់ 6.1mm ហើយនិងមានទម្ងន់ 155g។