
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា Honor បានបញ្ជាក់ពីពេលវេលានៃការប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Magic8 RSR Porsche Edition ហើយដោយថែមទាំងបញ្ចេញនូវរូបភាពការឌីស្សាញរបស់ស្មាតហ្វូនថ្មីនេះថែមទៀតផង។ ប្រភពខាងលើនេះ បង្ហាញថា Honor Magic8 RSR Porsche Edition នឹងមានការប្រកាសចេញនៅប្រទេសចិននាថ្ងៃទី 19 ខែមករានេះជាមួយនិងវត្តមាន Magic8 Pro Air ផងដែរ។
ស្មាតហ្វូនថ្នាក់ប្រណិតនេះ នឹងមានការឌីស្សាញនូវម៉ូឌុលកាមេរ៉ាថ្មី ដែលខុសពីម៉ូដែលមុន Magic7 RSR Porsche Edition។ តាមតរយៈរូបភាពបែកធ្លាយខាងលើនេះបញ្ជាក់់ថា ស្មាតហ្វូនថ្មីនេះ នឹងមានជម្រើស Moonlight Stone និងSlate Grey សម្រាប់ការដាក់លក់នៅលើទីផ្សារប្រទេសចិន។
គួរបញ្ជាក់ថា មុននេះ មានការទម្លាយចេញពី DCS ថា ស្មាតហ្វូនជំនាន់ថ្មី Magic8 RSR Porsche Edition នឹងមានអេក្រង់ទំហំ 6.71 អ៊ីង LTPO display បង្ហាញចេញបានជាមួយកម្រិត 1.5K resolution និងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite Gen 5 SoC ថាមពលថ្មទំហំ 7,200mAh កម្លាំងសាក 120W wired និងបច្ចេកវិទ្យាសាកឥតខ្សែរ 80W wireless charging support។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានមានកាមេរ៉ាគោលទំហំ 50MP និងកាមេរ៉ាទីពីរមានទំហំ 50MP ជាឡែន ultrawide camera ខណៈដែលទី 3 គឺមានទំហំ 200MP periscope telephoto គាំទ្រជាមួយមុខងារហ៊្សូម 3.7x optical zoom។ ទៅលើកាមេរ៉ាមុខវិញ មានទំហំ 50MP។ ស្មាតហ្វូននេះមានរ៉េមទំហំ 24GB RAM អង្គចងចាំទំហំ 1TB storage និងមានមុខងារ IP69K rating សម្រាប់ការពារទឹក និងធូលី រួមជាមួយនិងសិនស័រស្កែនម្រាមដៃ 3D ultrasonic fingerprint scanner ក៏ដូចជា satellite communication ផងដែរ។
