
ថ្មីៗនេះ ក្រុមហ៊ុន Honor បានប្រកាសចេញជាផ្លូវការថា ខ្លួននឹងមានការបង្ហាញចេញនូវថេប្លេតជំនាន់ថ្មី Honor MagicPad 2 នៅក្នុងពេលឆាប់ៗនេះហើយ។ កន្លងមក ក្រុមហ៊ុននេះក៏បានទម្លាយចេញនូវព័ត៌មានមួយចំនួន របស់ថេប្លេត Honor MagicPad នេះផងដែរ។ យោងតាមក្រុមហ៊ុន Honor បង្ហាញព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា MagicPad 2 នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 12 ខែកក្កដានេះហើយ។
ខណៈដែលមិនទាន់មានការចែកចាយព័ត៌មានស្តីពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះនៅឡើយនោះ នៅពេលនេះ ក្រុមហ៊ុន Honor បានបញ្ចេញនូវព័ត៌មានសំខាន់ៗមួយចំនួនរបស់ថេប្លេត MagicPad 2 នេះហើយ។ ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 12.3-អ៊ីង OLED display បង្ហាញចេញបានកម្រិត 3K resolution និងមាន ល្បឿន 144Hz refresh rate។ ជាមួយគ្នានេះក៏មានការទម្លាយរូបភាពកម្រ៉ាស់ស្តើងនៃថេប្លេតនេះ ដោយក្រុមហ៊ុ Honor ផ្ទាល់ផងដែរ។
ជាមួយនិងទំហំ 3K resolution នៅលើអេក្រង់ទំហំ 12.3-អ៊ីង នេះ គឺនឹងផ្តល់នូវបិទពិសោធន៌កាន់តែអស្ចារ្យ សម្រាប់អ្នកប្រើប្រាស់។ បន្ថែមពីនេះ អេក្រង់របស់ Honor MagicPad 2 ក៏នឹងមានការបំពាក់នូវបច្ចេកវិទ្យា 4320Hz PWM dimming។ ហើយកម្រិត High-frequency dimming នេះ ទើបតែប្រើប្រាស់ជាលើកដំបូង បំផុតនៅលើស្មាតហ្វូន Honor Magic 6 series ដែលផ្តល់អោយអ្នកប្រើប្រាស់ អាចទស្សនា flicker-free និងជួយការពាភ្នែកថែមទៀតផង។

Honor MagicPad 2 ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញជាមួយនិង Honor Magic V3។ ថ្មីៗនេះ ក្រុមហ៊ុន Honor ក៏បានទម្លាយចេញនូវរូបភាព Magic V3 ផងដែរ។ ផលិតផលថ្មីៗទាំងពីរនេះ សុទ្ធតែមាន គុណភាពខ្ពស់ដូចគ្នា។ Honor Magic V3 គឺជាស្មាតហ្វូនអេក្រង់បត់បាន ដែលដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងមានកាមេរ៉ាគោលទំហំ 50MP ហ៊្សូមបាន 3.5x zoom telephoto camera។ បន្ថែមពីនះស្មាតហ្វូននេះក៏មានការបំពាក់នូវប្រព័ន្ធផ្កាយរណប satellite connectivity ផងដែរ។
