ស្វែងរកពួកយើង:

Honor MagicPad 2 បង្ហាញខ្លួនជាមួយបច្ចេកវិទ្យា AI ខណៈ Pad 9 Pro មានរូបរាងស្រស់ស្អាតមែនទែន

ដោយ

Koun Jab Luffy

13 កក្កដា 2024 10:21 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែបង្ហាញនូវថេប្លេត Android ថ្មីចំនួន 2 នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីៗរបស់ខ្លួន ដែលមានការប្រកាសចេញនូវស្មាតហ្វូនបត់បាន Magic V3 និង Magic Vs3 ផងដែរ។ ថេប្លេតទី 1 គឺមានឈ្មោះហៅថា MagicPad 2 មានអេក្រង់ទំហំ 12.3 អ៊ិង OLED និងមានការគាំទ្រដោយបន្ទះឈីប Snapdragon 8s Gen 3។ ថេប្លេតទី 2វិញគឺម៉ូដែល Pad 9 Pro ដំណើរការនៅលើបន្ទះឈីប Dimensity 8100 ដែលមានភាពខ្លាំងក្លាក្នុងការប្រើប្រាស់។
ថេប្លេត Honor MagicPad 2
ថេប្លេត Honor MagicPad 2 ជំនាន់ថ្មីនេះ គឺមានការបំពាក់នូវអេក្រង់ OLED មានការពង្រឹងខ្លាំងជាងម៉ូដែលមុន MagicPad 13 ដែលមានបំពាក់នូវអេក្រង់ LCD។ បន្ថែមពីនេះ អេក្រង់នេះ ក៏មានការទ្រទ្រង់ទៅលើកម្រិតពណ៌ 10-bit ល្បឿន 144Hz refresh rate, កម្រិតភាពច្បាស់ 3,000x1,920 pixels និងពន្លឺអេក្រង់ 1,600nits ថែមទៀតផង។ ក្រុមហ៊ុន Honor បានបញ្ជាក់ថា អេក្រង់ថេប្លេតនេះ ក៏មានបច្ចេកវិទ្យា PWM dimming 4,320 Hz ហើយថែមទាំងមានការទទួលស្គាល់ដោយវិញ្ញាបនបត្រ TUV Rheinland សម្រាប់ការពារភ្នែកថែមទៀតផង។
Article image
ថេប្លេតនេះ មានកម្រាស់ស្តើងត្រឹមតែ 5.8 mm និងមានថាមពលថ្មទំហំ 10,050 mAh  រួមនិងបច្ចេកវិទ្យាសាកថ្មលឿន 66W wired charging។ ថេប្លេតនេះ មានកាមេរ៉ាគោលទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 9MP។ និយាយពី Software វិញ នៅលើថេប្លេត MagicPad 2 នេះ មានបំពាក់នូវ MagicOS 8.0 ផ្អែកជាមួយនឹង Android 14 ហើយនិងមានមុខងារ AI ជាច្រើនទៀតផង។ នៅលើថេប្លេតនេះ ក៏មានការតម្លើងមកជាមួយនូវ Bluetooth 5.3, WiFi 6 និងទ្រទ្រង់នូវ  Magic Pen 3 ផងដែរ។
ថេប្លេត Honor MagicPad 2  មានជម្រើសពណ៌ស ខ្មៅ និងខៀវ ហើយនិងមានទំហំ 8GB/256GB, 12GB/256GB, 16GB/512GB និង 16GB+1TB មានតម្លៃចាប់ពី CNY2,899 ($400/€367)  ដល់ CNY4,199 ($580/€530)។ ថេប្លេតនេះអាចរកទិញបាននៅលើ Honor នៅក្នុងប្រទេសចិន ហើយសម្រាប់ការលក់នេះ គឺចាប់ផ្តើមនៅថ្ងៃទី 19 ខែកក្កដាខាងមុខ។
Article image
ថេប្លេត Honor Pad 9 Pro
ថេប្លេត Honor Pad series  គឺសម្រាប់មនុស្សគ្រប់វ័យដែលស្វែងរកនូវថេប្លេតដែលមានតម្លៃសមរម្យក្នុងការជួយពួកគេក្នុងការសិក្សា និងការរៀនសូត្រ។ ក្រឡេកមកមើលថេប្លេត Pad 9 Pro វិញ គឺមានអេក្រង់ LCD ទំហំ 12.1 អ៊ីង គាំទ្រជាមួយនឹង  ល្បឿន 144Hz refresh rate និងបង្ហាញចេញបាន 2.5K ទំហំ 2,560x1,600 pixels។ ថេប្លេត  Pad 9 Pro នេះ ក៏មានការឌីស្សាញគែម bezels ស្តើងផងដែរ។
Article image
បន្ថែមពីនេះ នៅលើថេប្លេតនេះ ក៏មានការបំពាក់នូវថាមពលថ្មទំហំ 10,050 mAh រ៉េមទំហំ 8GB/12GB និងម៉េមូរីទំហំ 256GB។ ថេប្លេតនេះដំណើរការនូវ Magic OS 8.0។ សម្រាប់វត្តមាន Honor Pad 9 Pro នៅពេលនេះ ក៏ត្រូវបានក្រុមហ៊ុនដាក់អោយមានការទ្រទ្រង់នូវ Honor Magic Pen 3 stylus ផងដែរ។ Honor Pad 9 Pro អាចរកទិញបានហើយនៅក្នុងពេលនេះ។ ថេប្លេតនេះ មានពណ៌ប្រផេះ ឬខៀវដែលមានតម្លៃ CNY2,199 ($300/€280) ៕