
នៅថ្ងៃនេះ ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងព្រឹត្តិការណ៌ IFA 2024 នៅប្រទេសអាល្លឺម៉ង់ហើយ ដោយមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន Magic V3។ នៅក្នុងកំឡុងពេលព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះក៏មានការបង្ហាញចេញនូវថេប្លេត MagicPad 2 ដែលជាថេប្លេតលំដាប់ប្រណិតរបស់ខ្លួនថែមទៀតផង។ ថេប្លេតនេះ នឹងក្លាយជាគូរប្រជែងរបស់ OnePlus Pad 2 និង Galaxy Tab S9។
ថេប្លេត MagicPad 2 គឺមានការឌីស្សាញជាមួយនិងរូបរាងស្អាត មានកម្រ៉ាស់ 5.8mm និងមានទម្ងន់ 555g ស្រាលងាយស្រួលទុកដាក់តាមខ្លួន។ MagicPad 2 គឺមានអេក្រង់ទំហំ 12.3-អ៊ីងទ្រទ្រង់ជាមួយអេក្រង់ OLED display បង្ហាញចេញបានក្នុងកម្រិត 3K resolution និងមានល្បឿន refreshes rates 144Hz ហើយថែមទាំងមានការគាំទ្រនូវកម្រិតពន្លឺ 1600 nits ថែមទៀតផង។ បន្ថែមពីនេះ អេក្រង់នេះកីមានការទ្រទ្រង់នូវបច្ចេកវិទ្យា AI Defocus Display និងកម្រិត high-frequency 4320Hz PWM dimming សម្រាប់ការពារភ្នែកផងដែរ។

MagicPad 2 គឺជាថេប្លេតស៊េរីថ្មី ដែលមានការតម្លើងនូវមុខងារ IMAX Enhanced និងមានការបញ្ជាក់ពីវិញ្ញាបនបត្រ DTS audio certified ទៅលើប្រព័ន្ធសម្លេងថែមទៀតផង។ បន្ថែមពីនេះនៅលើថេប្លេតនេះ ក៏មានការបំពាក់នូវប្រព័ន្ធសម្លេង Spatial Audio Technology ដែលអភិវឌ្ឍឡើងដោយខ្លួនឯង មានសមត្ថភាពអាចបន្លឺសម្លេងបានខ្ពស់ជាងថេប្លេតជំនាន់មុន MagicPad ដល់ទៅ 25%។ MagicPad 2 ដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 និងមានថ្មទំហំធំដល់ទៅ 10,050mAh និងមានការគាំទ្រនូវកម្លាំងសាក 66W adapter។

ថេប្លេតនេះ ដំណើរការនៅលើស្បែកមុខកម្មវិធី MagicOS 8.0 ផ្អែកលើ Android 14 ហើយនិងមានការទ្រទ្រង់នូវមុខងារ AI ដូចជា “Magic Portal” ជាដើម។ មុខងារនេះ នឹងអនុញាតអោយអ្នកប្រើប្រាស់ធ្វើការងារនៅលើថេប្លេតនេះបានរលូនថែមទៀតផង។ បន្ថែមពីមុខងារ AI នេះ ក៏មានការបូករួមទាំង voice-to-text conversion, handwriting beautification និង formula recognition ជាដើម។

ថេប្លេតនេះមានកាមេរ៉ាក្រោយទំហំ 13-Megapixel និងកាមេរ៉ាមុខទំហំ 9-Megapixel។ នៅលើថេប្លេតនេះ មានការបំពាក់នូវបច្ចេកវិទ្យាប៊្លូធូស Bluetooth 5.3 មាន Microphones 3 គ្រាប់ និងអាន Spatial sound ដែលភ្ជាប់ជាមួយឧបាល័រ 8 គ្រាប់ថែមទៀតផង។ សម្រាប់ Honor Magic Pencil 3 គឺមានការលក់ដាច់ដោយឡែក។ Honor MagicPad 2 មានពណ័ស និងពណ៌ខ្មៅ ហើយនិងមានតម្លៃ 599 យូរ៉ូ សម្រាប់ទំហំ 12GB+512GB។
