
ក្រុមហ៊ុន Honor ទើបតែបញ្ជាក់ថា ក្រុមហ៊ុន នឹងរៀបចំនូវព្រឹត្តិការណ៍សម្ពោធមួយនៅថ្ងៃទី 2 ខែកក្កដាខាងមុខនេះ នៅក្នុងទី ក្រុង Chinato ដើម្បីបង្ហាញនូវស្មាតហ្វូនបត់បានស៊េរីថ្មី Honor Magic V5។ បន្ទាប់ពីវត្តមានស្មាតហ្វូនអេក្រង់បត់បាន OPPO Find N5 នោះ គឺជាស្មាតហ្វូនបត់បានតែមួយគត់ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite។ ក្រុមហ៊ុននេះ អាចតនឹងបង្ហាញនូវផលិត ផលជាច្រើនដូចជា Honor MagicPad 3 និង Magic V5។
នៅក្នុងព័ត៌មានបែកធ្លាយចុងក្រោយបំផុតនេះ ថេប្លេត Honor MagicPad 3 នេះ នឹងមានរូបរាងស្លីមជាមួយនឹងកម្រាស់ត្រឹមតែ 5.79mm ដែលធ្វើអោយថេប្លេតនេះ ស្តើងបំផុតនៅក្នុងចំណោមថេប្លេតរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា ថេប្លេតនេះ នឹងមានអេក្រង់ទំហំ 13.3-អ៊ីង ប្រៀបធៀបទៅម៉ូដែលមុន គឺមានអេក្រង់ទំហំត្រឹមតែ 12.3-អ៊ីង OLED ប៉ុណ្ណោះ។ នៅក្នុងការបែកធ្លាយចេញពីអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថា ថេប្លេតជំនាន់ថ្មី MagicPad 3 ដែលកូដឈ្មោះ “Changan” នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3។

ថេប្លេត Honor MagicPad 3 នេះ មានការបំពាក់នូវរ៉េមទំហំ 16GB LPDDR5X RAM ហើយនិងមានម៉េមូរីទំហំ 1TB UFS Storage ព្រមទាំងមានថាមពលថ្មធំ ដែលមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង 66W fast charging។ ថេប្លេតថ្មីនេះ នឹងមានជម្រើសពណ៌ Moon Shadow White, Floating Light Gold និង Starry Gray។ ថេប្លេតថ្មីនេះ MagicPad 3 នឹងជំនួសវត្តមាន ថេប្លេត MagicPad 2 ដែលបង្ហាញខ្លួនកាលពីខែកក្កដាឆ្នាំមុននេះ។

ថេប្លេតជំនាន់មុននេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8s Gen 3 មានអេក្រង់ទំហំ 12.3-អ៊ីង OLED panel គាំទ្រការបង្ហាញចេញជាមួយនឹងកម្រិត 3K resolution។ នៅលើថេប្លេតនេះ មានកាមេរ៉ាខាងមុខ 8-Megapixel និងកាមេរ៉ាខាងក្រោយទំហំ 13-Megapixel ជាមួយនឹងភ្លើង LED Flash។ ថេប្លេតជំនាន់ថ្មីនេះ មានថាមពលថ្មទំហំ 10,050mAh គាំទ្រជាមួយនឹងកម្លាំងសាក 66W charging រ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB ជាមួយនឹង MagicOS 9 នៅលើ Android 14៕
