ស្វែងរកពួកយើង:

Honor MagicPad 3 នឹងមានអេក្រង់ទំហំ 13.3 អ៊ីង ល្បឿន 165Hz LCD ថ្មធំ និងមាន IMAX Enhanced label

ដោយ

Koun Jab Luffy

26 មិថុនា 2025 09:40 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 2 ខែកក្កដានេះ ក្រុមហ៊ុន Honor ត្រូវបានគេរាយការណ៌ថា នឹងមានរៀបចំនូវព្រឹត្តិការណ៌ដ៏មួយនៅក្នុងប្រទេសចិន ដែលពិធីនេះ នឹងមានការដាក់សម្ពោធនូវផលិតផលថ្មីៗជាច្រើន។ នៅមុនពេលមួយសប្តាហ៌ ក្រុមហ៊ុន នេះបានទម្លាយនូវព័ត៌មានថ្មីៗមួយចំនួនរបស់ផលិតផលថ្មីៗទាំងនេះហើយ។
ជាក់ស្តែងកន្លងមកក្រុមហ៊ុននេះមានការម្លាយនូវរូបភាពថ្មីរបស់ថេប្លេតជំនាន់ថ្មី Honor MagicPad 3 រួចហើយ ដែលនេះជាម៉ូដែលប្រណិតមានអេក្រង់ទំហំ 13.3 អ៊ីង។ នៅថ្ងៃនេះ ក្រុមហ៊ុនបានបង្ហោះវីដេអូថ្មីរបស់ថេប្លេតនេះនៅលើបណ្តាញ Weibo ផ្លូវការណ៌របស់ខ្លួនថែមទៀតហើយ។
Article image
នៅក្នុងវីដេអូនេះ គឺមានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ថេប្លេតនេះកាន់តែច្រើន។ ថេប្លេតនេះមានអេក្រង់ទំហំ 13.3” LCD គាំទ្រការបង្ហាញចេញបានទំហំ “3.2K” ល្បឿន 165Hz refresh rate ហើយនិងមានការទ្រទ្រង់នូវប៊ិក Stylus ទៀតផង។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា នឹងមានមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 និងថាមពលថ្ម 12,450mAh។
គួរបញ្ជាក់ថា កាលពី 4 ឆ្នាំមុននេះ ក្រុមហ៊ុន Honor បានចាប់ដៃជាមួយនិង IMAX។ ដូច្នេះ សម្រាប់ម៉ូដែលថ្មីនេះ គឺនការទ្រទ្រង់នូវ “IMAX Enhanced” ផងដែរ។ បន្ថែមពីនេះ នៅក្នុងវីដេអូនេះ ក៏មានការបញ្ជាក់ថា នឹងមានមកជាមួយនូវ keyboard cover ដូចគ្នា។ ថេប្លេតនេះនឹងមានជម្រើស 3 ពណ៌ហើយនិងមានមុខងារ AI features។
Article image
បន្ថែមពីនេះជាមួយគ្នា MagicPad 3 នេះ ក្រុមហ៊ុន Honor ក៏នឹងមានាករប្រកាសស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Honor Magic V5 ដែលជាម៉ូដែលមួយមានកម្រាស់ស្តើងជាងគេនៅពិភពលោក ហើយនឹង Honor MagicBook Art 14 2025 ឡែបថបជំនាន់ថ្មីផងដែរ។ ជាមួយរូបភាពព្រឹត្តិការណ៌នេះ ក៏នឹងការបង្ហាញវត្តមាន Honor Watch 5 Ultra និង Honor EarBuds Open ថែមទៀតផង។
Honor MagicPad 3 នឹងមានអេក្រង់ទំហំ 13.3 អ៊ីង ល្បឿន 165Hz LCD ថ្មធំ និងមាន IMAX Enhanced label