ស្វែងរកពួកយើង:

Honor MagicPad3 Pro 12.3 អ៊ីង អេក្រង់ OLED ល្បឿន 165Hz បន្ទះឈីប Snapdragon 8 Gen 5 និងថាមពលថ្ម 10,100mAh

ដោយ

ជុំ ប៉េងលីន

24 មេសា 2026 09:45 ព្រឹក

អាន 2 នាទី

Honor MagicPad3 Pro 12.3 អ៊ីង អេក្រង់ OLED ល្បឿន 165Hz បន្ទះឈីប Snapdragon 8 Gen 5 និងថាមពលថ្ម 10,100mAh
Article image

បន្ទាប់ពីការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Honor 600 series បានប៉ុន្មានថ្ងៃមក នៅថ្ងៃនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ បានបញ្ចេញនូវថេប្លេតថ្មី MagicPad3 Pro 12.3” នៅលើទីផ្សារប្រទេសចិនថែមទៀហើយ។ សម្រាប់ម៉ូដែលនេះ គឺមានទំហំអេក្រង់តូចជាង MagicPad3 Pro 13.3 ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។

ថេប្លេតថ្មី MagicPad3 Pro 12.3” បំពាក់នូវអេក្រង់ប្រភេទ OLED គាំទ្រជាមួយនិងទំហំ 3,000x1,920px resolution និងមានល្បឿន Adaptive 60Hz-165Hz refresh rate នៅលើខ្នាត 15.6:10 aspect ratio។ បន្ថែមពីនេះ អេក្រង់ថេប្លេតថ្មីនេះ មានកម្រិត 3,000 nits peak ហើយនិងមានការទ្រទ្រង់ជាមួយនូវប៊ិក Stylus ដូចជា Magic Pencil 3 ទៀតផង។

ទៅលើកម្លាំងវិញ ថេប្លេតថ្មី MagicPad3 Pro 12.3” គឺមានការប្រើប្រាស់នូវបន្ទះ Snapdragon 8 Gen 5 ហើយនឹងមានរ៉េម 12GB RAM ព្រមទាំងអង្គចងចាំទំហំ 512GB storage។ ហើយបើមើលទៅលើការឌីស្សាញរូបរាងវិញថេប្លេ Pad3 Pro 12.3” ឌីស្សាញចេញពីលោហៈ Aluminum កម្រ៉ាស់ 4.8mm និងមានទម្ងន់ 450 grams។ ទាក់ទងនិងកាមេរ៉ាវិញ ថេប្លេតថ្មី MagicPad3 Pro 12.3” ប្រើប្រាស់នូវសិនស័រគោល 13MP ខណៈដែលកាមេរ៉ាមុខមានទំហំ 9MP។

Article image
ចំពោះប្រព័ន្ធប្រតិបត្តិការវិញ នៅលើថេប្លេតថ្មី MagicPad3 Pro 12.3” នេះ គឺដំណើរការនៅលើស្បែក MagicOS 10 ផ្អែកលើ Android 16 ហើយនិងមុខងារ PC Mode ដែលជួយអោយការបំពេញការងារបានកាន់តែរលូនទៀតផង។ ថេប្លេតថ្មី MagicPad3 Pro 12.3” មានថ្មទំហំ 10,100mAh កម្លាំង 66W wired charging និង 27W reverse wired charging។

Article image
Honor MagicPad3 Pro 12.3” មានជម្រើសពណ៌ Starry Gray និង Moonlit Whiteមានតម្លៃ CNY 3,999 យ៉ន់ ($586/€501) ទៅលើទំហំ 8GB/256GB និងទំហំ CNY 5,199 យ៉ន់ ($762/€652) សម្រាប់ទំហំ 12GB/512GB ហើយនឹងចេញលក់នៅថ្ងៃទី 28 ខែមេសានេះហើយ។
Honor MagicPad3 Pro 12.3 អ៊ីង អេក្រង់ OLED ល្បឿន 165Hz បន្ទះឈីប Snapdragon 8 Gen 5 និងថាមពលថ្ម 10,100mAh