ស្វែងរកពួកយើង:

Honor Pad 9 ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ BIS ដែលគ្រោងនឹងបង្ហាញខ្លួននៅឥណ្ឌាឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

05 កុម្ភៈ 2024 09:28 ព្រឹក

អាន 2 នាទី

Article image
កាលពីខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន Honor ទើបតែបង្ហាញវត្តមានថេប្លេត Pad 9 នៅក្នុងប្រទេសចិន។ ថេប្លេតនេះ ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារសកលឆាប់ៗនេះហើយ ក្រោយពីមានការទទួលបាននូវវិញ្ញាបនបត្របញ្ចាក់នៅក្នុងប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះរួចហើយ។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបន្ថែមទៀតថា ថេប្លេត Honor Pad 9 ក៏ទទួលបាននូវវិញ្ញាបនបត្រ BIS រួចហើយដូចគ្នា។ ដូច្នេះមានការបង្ហាញថា ថេប្លេតនេះ អាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះ។
នៅក្នុងវិញ្ញាបនបត្រ BIS ដែលបានបញ្ជាក់កាលពីថ្ងៃទី 19 ខែមករាកន្លងទៅនេះ បានបង្ហាញថា ថេប្លេតនែះ គឺមានលេខកូដ HEY2-W09 ដែលដូចគ្នាទៅនឹងវិញ្ញាបនបត្រ IMDA នៅក្នុងប្រទេសសិង្ហបុរីអញ្ចឹងងដែរ។ បើទោះបីជាវិញ្ញាបនបត្រនេះមិនមានទម្លាយច្រើនអំពីថេប្លេតនេះ ប៉ុន្តែយើងក៏អាចដឹងអំពីលក្ខណៈសម្បត្តិជាច្រើនរបស់ថេប្លេតនេះបានផងដែរ ដោយសារតែផលិតផលថ្មីនេះ បានបង្ហាញខ្លួនជាផ្លូវការរួចហើយនៅក្នុងប្រទេសចិន។
Article image
ថេប្លេត Pad 9 នេះមានភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 12.1-អ៊ីងគាំទ្រជាមួយនឹងគែមស្តើងនៅគ្រប់ជ្រុងតែម្រង។ ក្រុមហ៊ុន Honor បាបនិយាយថា ថេប្លេតនេះ គឺមានអេក្រង់ស្តើងដូចក្រដាស ហើយនិងមានកម្រិតភាពច្បាស់ 2,560x1,600 pixels ថែមទៀតផង។ អេក្រង់ LCD នេះ គឺមានកម្រិតពន្លឺភាពច្បាស់ 550nits និងមានទំហំអេក្រង់ 88% ធៀបនឹងតួខ្លួន ហើយនិងមាននិងកម្រិត 120Hz refresh rate ថែមទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុននេះ បានអះអាងថា ថេប្លេតនេះ អាចកាត់បន្ថយទៅលើចំណាំងផ្លាតបានដល់ទៅ 98% ផងដែរ។ ថេប្លេតនេះ ក៏មានភ្ជាប់មកជាមួយនឹងប៊ិច និង keyboard ផងដែរ។
បើមើលទៅលើផ្នែកខាងមុខនោះ ថេប្លេតនេះ មានកាមេរ៉ារង្វង់នៅផ្នែកខាងក្រោយជាមួយនឹងសេនស័រទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP។ ថេប្លេតនេះ មានភ្ជាប់ជាមួយនឹង8 Speakers។ Honor Pad 9 ដំណើរការនៅលើមានបន្ទះឈីប  Snapdragon 6 Gen 1 រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ថែមទៀតផង។ បន្ថែមពីនេះ វាមានថាមពលថ្មទំហំ  8,300mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 35W fast charging ផងដែរ។ ថេប្លេតនេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ MagicOS 7.2 ផ្អែកនៅលើ Android 13 ។
Article image
ថេប្លេត Honor Pad 9 នេះក៏មាន 3 ពណ៌រួមមានដូចជា Azure, White និង Gray ផងដែរ។ ក្រុមហ៊ុននេះ មិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការសម្ភោធន៍ទៅលើថេប្លេតនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Honor បានទម្លាយអំពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ Honor X9b និង Choice Earbuds X5 នៅក្នុងប្រទេសឥណ្ឌាឆាប់ៗនេះផងដែរ៕
Honor Pad 9 ទទួលបាននូវការបញ្ជាក់វិញ្ញាបនបត្រ BIS ដែលគ្រោងនឹងបង្ហាញខ្លួននៅឥណ្ឌាឆាប់ៗនេះហើយ