ស្វែងរកពួកយើង:

Honor Play 60 Plus បង្ហាញខ្លួនជាមួយអេក្រង់ល្បឿន 120Hz, ថាមពលថ្ម 6000mAh និងមាន IP64 ការពារទឹក និងធូលីទៀតផង

ដោយ

Koun Jab Luffy

24 មិថុនា 2024 04:19 ល្ងាច

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូន Honor Play 60 Plus នៅក្នុងប្រទេសចិន។ ស្មាតហ្វូនថ្មីនេះ គឺជាជំនាន់ថ្មីរបស់ម៉ូដែល Honor Play 50 Plus ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ស្មាតហ្វូន Honor Play 60 Plus ថ្មីនេះ មានអេក្រង់ទំហំ 6.77-អ៊ីង LCD គាំទ្រជាមួយនឹងកម្រិតបង្ហាញចេញបាន HD+ resolution ទំហំ 720x1610 pixels និងមានល្បឿន 120Hz refresh rate។
ស្មាតហ្វូននេះ មានការបំពាក់នូវកាមេរ៉ាខាងមុខទំហំ 5-Megapixel និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 50-Megapixel + 2-Megapixel។ ស្មាតហ្វូន Honor Play 60 Plus នេះ មានបន្ទះឈីប Snapdragon 4 Gen 2 រ៉េមទំហំ 12GB និងម៉េមូរីទំហំ 512 GBUFS 3.1 storage។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានថាមពលថ្មទំហំ 6,000mAh រួមជាមួយនិងបច្ចេកវិទ្យាសាកថ្មលឿន 35W rapid charging ផងដែរ។ ស្មាតហ្វូន Play 60 Plus នេះ ដំណើរការនូវ Magic OS ផ្អែកនៅលើ Android 14 និងមានមុខងារបន្ថែមរ៉េម 8GB virtual RAM។ នៅលើស្មាតហ្វូននេះ ក៏នូវមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និង 3.5mm audio jack ផងដែរ។
Article image
និយាយពីរូបរាង និងការឌីស្សាញវិញ ស្មាតហ្វូននេះ មានវិមាត្រ 166.9x76.8x8.24mm និងមានទម្ងន់ 198g។ នៅលើស្មាតហ្វូននេះក៏បំពាក់នូវមុខងារ IP64 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ បន្ថែមពីនេះ វាក៏ឆ្លងកាត់នូវវិញ្ញាបនបត្រ Swiss SGS ផងដែរ។ ជាមួយការលក់នៅក្នុងប្រទេសចិននៅពេលនេះ ស្មាតហ្វូន Honor Play 60 Plus នេះមាន 2 ទំហំ នោះគឺ 12GB+256GB និង 12GB+512GB ហើយនិងមានតម្លៃ 1,499 យ៉ន់ (~$206) និង 1,699 យ៉ន់ (~$234)។ ស្មាតហ្វូនថ្មីនេះ មានជម្រើស 3 ពណ៌ រួមមានពណ៌ Phantom Night Black, Moon Shadow White និង Wonderland Green ៕
Article image
Honor Play 60 Plus បង្ហាញខ្លួនជាមួយអេក្រង់ល្បឿន 120Hz, ថាមពលថ្ម 6000mAh និងមាន IP64 ការពារទឹក និងធូលីទៀតផង