ស្វែងរកពួកយើង:

Honor Power 2 ក្លាយជាគូរប្រជែងជាមួយ Huawei Mate 80 Pro Max ទៅលើពន្លឺអេក្រង់

ដោយ

Koun Jab Luffy

06 មករា 2026 10:21 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅពេលនេះ ក្រុមហ៊ុន Honor បានប្រកាសចេញជាផ្លូវការណ៌ នូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី Power 2 របស់ខ្លួនហើយ ដោយម៉ូដែលនេះ គឺមានចាប់អារម្មណ៌ជាខ្លាំងទៅលើសមត្ថភាពនៃអេក្រង់ ពីព្រោះថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺមានការពង្រឹងទៅលើពន្លឺអេក្រង់ខ្លាំងមែនទែនសម្រាប់ស្មាតហ្វូនថ្មីនេះ។ បច្ចុប្បន្ននេះសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល នៅមិនទាន់មានការអាប់ដែតខ្លាំងទៅលើអេក្រង់នោះទេ គឺភាគច្រើនមានតែនៅលើកាមេរ៉ា និងថាមពលថ្មប៉ុណ្ណោះ។
សូមជំរាបថា មកដល់ពេលេនះ គឺមានតែកំពូលស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Pro Max និង RS Ultimate Design ដែលទើបតែប្រកាសចេញនៅលើទីផ្សារចិនកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ត្រូវបានគេចាត់ទុកថា គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានពន្លឺអេក្រង់ខ្ពស់ជាងគេបំផុតនៅក្នុងឧស្សាហ៍កម្មស្មាតហ្វូន ដោយសារតែស្មាតហ្វូនទាំងពីរនេះ មានការបំពាក់នូវបន្លឺអេក្រង់ខ្ពស់ដល់ទៅ 8000 nits peak brightness ដែលពិតជាភ្លឺខ្លាំងមែនទែន។
Article image
ក្រឡេកមកមើលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Honor នេះវិញ គឺពិតជាខ្លាំង បើផ្អែកទៅលើតម្លៃនៅលើទីផ្សារ គឺពិតជាអាចប្រជែងបានជាមួយនិងស្មាតហ្វូនម៉ូដែលប្រណិតៗទាំងនេះបាន។ Honor Power 2 ថ្មីនេះ គឺមានការប្រើប្រាស់នូវពន្លឺអេក្រង់ខ្ពស់ដល់ទៅ 8000 nits peak screen brightness ដូចគ្នាជាមួយនិងកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei អញ្ចឹងដែរ។
Article image
ហើយទៅលើសមត្ថភាពនៃការបង្ហាញចេញវិញ ត្រួវបានគេនិយាយថា គឺដូចគ្នា។ យោងតាមការបញ្ជាក់ផ្លូវការណ៌បាននិយយថា Honor បានប្រើប្រាស់នូវមុខងារអេក្រង់ ultra-bright screen នៅលើស្មាតហ្វូន Power 2។ នៅលើ អេក្រង់ស្មាតហ្វូននេះ គឺមានការគាំទ្រដោយបច្ចេកវិទ្យា AI-powered ultimate display technology ជាមួយនិងពន្លឺ 8000 nits peak brightness ល្បឿន 120Hz refresh rate និងមានម្រិត 1.5K Ultra HD resolution ទៀតផង។
Article image
បន្ថែមពីនេះ នៅលើអេក្រង់របស់ Power 2 ក៏មានការដាក់អោយប្រើប្រាស់នូវមុខងារការពារភ្នែក Oasis eye-protection display ដែលជួយការពារទាំងពន្លឺ និងកាត់បន្ថយទៅលើកម្រិតពណ៌ខៀវ blue light, darkest mode និងការពារជាមួយនិងពន្លឺខ្លាំង natural light-like eye protection ទៀតផង។ ស្មាតហ្វូននេះមានថ្មទំហំ 10080mAh កម្លាំងសាក 80W wired charging។
Honor Power 2 ក្លាយជាគូរប្រជែងជាមួយ Huawei Mate 80 Pro Max ទៅលើពន្លឺអេក្រង់