
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Honor Power 2 នាពេលខាងមុខនេះ គឺមិនត្រឹមតែបង្ហាញខ្លួនមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី iPhone 17 Pro Max នោះទេ គឺថែមទាំងមានតួខ្លួនរចនាចេញប្រកបដោយមានភាពទាក់ទាញផងដែរ។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែទម្លាយអំពីព័ត៌មានរបស់ស្មាតហ្វូននេះ។ កាលពីពេលមុននេះ ក្រុមហ៊ុន Honor បញ្ជាក់ថា ស្មាតហ្វូន Power 2 ថ្មីនេះនឹងមានបំពាក់នូវបច្ចេកវិទ្យា Hongyan ជំនាន់ទី 2 ដែលមានភាពរឹងមាំបំផុត។
ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី WIN Series ដែលទើបតែបង្ហាញខ្លួនក្នុងពេលថ្មីៗនេះ ស្មាតហ្វូនជំនាន់ថ្មី Honor Power 2 នេះ នឹងមានតួខ្លួនដែលរឹងមាំក្នុងការប្រើប្រាស់។ ស្មាតហ្វូនជំនាន់ថ្មី Power 2 នេះបំពាក់នូវបច្ចេកវិទ្យាថ្មី IP68, IP69 និង IP69K សម្រាប់ការពារទឹក និងធូលីបានយ៉ាងល្អទៀតផង។ ការបញ្ចូលគ្នានៃ IP68 + IP69 + IP69K នេះ នឹងធ្វើអោយស្មាតហ្វូននេះធន់ទៅនឹងទឹក និងធូលីបានយ៉ាងល្អ ហើយក៏អាចប្រើប្រាស់បាននៅក្នុងស្ថានភាពលំបាកៗជាច្រើនៗបានយ៉ាងងាយស្រួល។

ការប្រើប្រាស់នូវ IP ថ្មីនេះ អាចបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានភាពរឹងមាំក្នុងការប្រើប្រាស់នៅក្នុងស្ថានភាពផ្សេងៗគ្នា។ ស្មាតហ្វូនជំនាន់ថ្មី Power 2 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 5 ខែមករាខាងមុខនេះហើយ។ ដូច្នេះ ឆាប់ៗនេះ ក្រុមហ៊ុននឹងបន្តនូវទម្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះជាបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ៕
