
ស្មាតហ្វូន Honor Power 2 ត្រូវបានគេទម្លាយថា នឹងបង្ហាញខ្លួនជាមួយនឹងកាដូពិសេស និងគួរអោយស្រឡាញ់ជាច្រើនសម្រាប់រដូវរងារខាងមុខនេះ។ ក្រៅពីស្មាតហ្វូនថ្មីនេះ អ្នកប្រើប្រាស់ គឺនឹងទទួលបាននូវកាដូ Winter LIMITED EDITION ដែលនឹងធ្វើអោយអ្នកប្រើប្រាស់រីករាយបំផុត។ កាលពីថ្ងៃទី 1 ខែមករានេះ ក្រុមហ៊ុន Honor ទើបតែបង្ហោះនូវព័ត៌មានថ្មីអំពីស្មាតហ្វូន Power 2 និងកាដូ Winter ដ៏ពិសេសមួយ។ អតិថិជនជាច្រើនអាចឈ្នះរង្វាន់ Snowman Airbag Stand ឥតគិតថ្លៃរួមជាមួយនឹងស្មាតហ្វូន Honor Power 2 ផងដែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន Honor បានបើកអោយមានការប្រកួត “Follow and Comment” មុនការប្រកាសជាផ្លូវការនូវស្មាតហ្វូន Power 2 នេះផងដែរ។ នៅក្នុងការប្រកួតប្រជែងនេះ អតិថិជនជាច្រើនអាចចុច Follow ទៅលើ Honor Weibo page និងចូលទៅ Comment នៅក្នុងការបង្ហោះនេះផងដែរ។ ខណៈពេលដែលរដូវរងារ ស្ថិតនៅក្នុងការចាប់ផ្តើមនេះ ក្រុមហ៊ុនបានជម្រុញអោយអ្នកប្រើប្រាស់អាចរីករាយជាមួយនឹងសកម្មភាពដ៏រីករាយនេះ។
លោកអ្នកអាចថតរូបភាពជាមួយនឹង Snowman និងចែករំលែករូបភាពនេះដោយប្រើប្រាស់នូវ hashtag #HonorPower2# ។ នៅពេលដែលបង្ហោះរូបភាពរួច អ្នកអាចទៅកាន់ហាង Honor Store និងទទួលបាននូវកាដូ Honor Power 2 Snowman Airbag Stand! បានភ្លាមៗ! គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Power 2 នឹងបង្ហាញខ្លួនឆាប់ៗនេះហើយ!
សូមជំរាបថា នៅក្នុងព័ត៌មានថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏មានបំពាក់នូវ IP68 + IP69 + IP69K សម្រាប់ការពារទឹក និងធូលី ហើយវាក៏មានថាមពលថ្មទំហំ 10,080mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired fast charging ។ ផ្អែកទៅលើការបែកធ្លាយជាច្រើនបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor Power 2 នេះ នឹងមានអេក្រង់ទំហំ 6.79 អ៊ីង LTPS OLED ជាមួយនឹងកម្រិត 1.5K resolution ល្បឿន 120Hz refresh rate កាមេរ៉ាមុខ 16MP selfie និងមានពន្លឺ 8,000 nits HDR brightness។

ស្មាតហ្វូនជំនាន់ថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP + 5MP (Ultra-Wide) dual ផងដែរ។ តាមរូបភាពជាច្រើនទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Power 2 នេះ នឹងមាន 3 ពណ៌គឺ Snow White, Midnight Black និង Sunrise Orange។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 512GB ហើយវាក៏មាន 12GB virtual RAM expansion ផងដែរ៕
