ស្វែងរកពួកយើង:

Honor Tablet GT Pro បង្ហាញវត្តមានជាមួយអេក្រង់ OLED 144Hz និងប្រើបន្ទះឈីប Snapdragon 8s Gen 3

ដោយ

Koun Jab Luffy

18 តុលា 2024 11:22 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ទើបតែបានប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី គឺ Honor X60 និង X60 Pro នៅប្រទេសចិនកាលពីម្សិលមិញនេះ ជាមួយគ្នានេះ Honor ក៏បានធ្វើការប្រកាសចេញ Tablet ជំនាន់ថ្មី គឺ Tablet GT Pro ផងដែរ។ Honor Tablet GT Pro មានអេក្រង់ទំហំ 12.3-inch, បំពាក់បន្ទះឈីប Qualcomm Snapdragon 8s Gen 3 និងមានថ្មទំហំធំដល់ 10,050mAh ហើយនិងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 66W Wired Fast Charging។
បច្ចេកវិទ្យាអេក្រង់របស់ Honor Tablet GT Pro គឺជា OLED Display ដែលគាំទ្រកម្រិតបង្ហាញចេញ 1,920 x 3,000px ជាមួយល្បឿន refresh rate 144Hz និងកម្រិតពន្លឺខ្ពស់ដល់ 1,600nits peak brightness។ Tablet ស៊េរីថ្មីនេះមានប្រព័ន្ធបំពងសំឡេក 4 គ្រាប់ គាំទ្រជាមួយមុខងារសំឡេង IMAX Enhanced។
Article image
សម្រាប់បន្ទះឈីប Snapdragon 8s Gen 3 ដែលប្រើនៅលើ Honor Tablet GT Pro គឺមានភ្ជាប់ដោយរ៉េមទំហំ 16GB និងម៉េមូរីផ្ទុកទិន្នន័យទំហំធំដល់ 512GB។ នៅលើប្រព័ន្ធម៉ាស៊ីនរបស់ Tablet GT Pro មានពាសដោយប្រព័ន្ធបន្សាយកម្តៅដែលមានផ្ទៃទំហំ 40,000mm2 heat sink ដើម្បីជួយកាត់បន្ថយកំដៅនៅពេលដំណើរការលេងហ្គេមកម្រិតខ្ពស់។
Article image
សម្រាប់ប្រតិបត្តិការណ៍វិញ Honor Tablet GT Pro ដំឡើងមកជាមួយ MagicOS 8.0 ដែលគាំទ្រដោយ Android 14។ Tablet ស៊េរីថ្មីនេះ ក៏គាំទ្រជាមួយការប្រើប្រាស់ប៊ិច  Magic-Pencil 3 stylus ផងដែរ។ Honor Tablet GT Pro មានជម្រើសបីពណ៌ មានពណ៌ហៅថា Moon Shadow White, ពណ៌ខ្មៅហៅថា Star Black, និងពណ៌ខៀវហៅថា GT Blue។
Article image
សម្រាប់តម្លៃវិញ ម៉ូដែលមានរ៉េម 8GB និងម៉េមូរី 128GB គឺខ្ទង់ $350,វិញ ម៉ូដែលមានរ៉េម 16GB និងម៉េមូរី 512GB មានតម្លៃខ្ទង់ $465។ បច្ចុប្បន្ន Honor Tablet GT Pro បានធ្វើការចុះបញ្ចីលក់នៅលគេហទំព័រ Honor ក្នុងប្រទេសចិនហើយ រីឯការចេញលក់ និងការនាំចេញអាចនឹងធ្វើឡើងនាថ្ងៃទី 22 ក្នុងខែតុលា សប្តាហ៍ក្រោយនេះ៕
Honor Tablet GT Pro បង្ហាញវត្តមានជាមួយអេក្រង់ OLED 144Hz និងប្រើបន្ទះឈីប Snapdragon 8s Gen 3