ស្វែងរកពួកយើង:

Honor X60 Series នឹងបំពាក់នូវប្រព័ន្ធផ្កាយរណប Satellite ហើយនិងថាមពលថ្មធំ

ដោយ

Koun Jab Luffy

11 តុលា 2024 01:14 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor បាននឹងកំពុងតែត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល X60 Series ហើយ ដែលស្មាត ហ្វូនថ្មីនេះ នឹងមានសមត្ថភាពខ្ពស់ជាងស្មាតហ្វូនជំនាន់មុនម៉ូដែល X60i។ យោងតាមការបង្ហោះព័ត៌មានថ្មីនៅលើ Weibo របស់ក្រុមហ៊ុននេះ នៅថ្ងៃនេះ គឺមានការបញ្ជាក់ពីថាមពលថ្មទំហំធំជាងមុន ហើយនិងមានការបំពាក់នូវប្រព័ន្ធផ្កាយរណប Satellite Communication ថែមទៀតផង។
រូបភាពថាមពលដែលក្រុមហ៊ុននេះ បានបង្ហាញចេញនោះ គឺមានការឌីស្សាញស្រដៀងគ្នាទៅ “Honor Qinghai Lake” និងមានការបញ្ជាក់ថា មានថ្មទំហំ 6,600mAh។ ក្រុមហ៊ុន បាននិយាយថា ថាមពលថ្មនៅលើស្មាតហ្វូន X60 នេះ គឺអាចប្រើប្រាស់បានរយៈពេល 2 ថ្ងៃ នៅពេលសាកថ្មម្តង។ ខណៈដែលក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់ពីល្បឿននៃការសាកនោះ មានរូបភាពថ្មីមួយបានទម្លាយថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវកម្លាំងសាក 35W charging។ គេនៅមិនទាន់ច្បាស់ថា ថាមពលថ្មដែលមានទំហំ 6,600mAh នឹងប្រើប្រាស់នៅលើស្មាតហ្វូន X60 ឬ X60 Pro នៅឡើយទេ។
បន្ថែមពីថ្មនេះ ក្រុមហ៊ុន Honor ក៏បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី X60 series ក៏នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យាផ្កាយរណប satellite communication ផងដែរ។ បើតាមការបញ្ជាក់កន្លងមកបានអោយដឹងថា មុខងារនេះ នឹងអនុញាតិអោយអ្នកប្រើប្រាស់អាចធ្វើការផ្ញើរសារចេញបានបើទោះបីជាមិនសេវាទូរស័ព្ទក៏ដោយ។ ម៉ូដែលនេះអាចជាម៉ូដែលដំបូងគេនៅក្នុងស្រឡាយស្មាតហ្វូននេះ ដែលមានការបំពាក់នូវប្រព័ន្ធផ្កាយរណប satellite connectivity។
Article image
ថ្មីៗនេះមានរបាយការណ៌បញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Honor X60 នឹងមានអេក្រង់ទំហំ 6.8-អ៊ីង AMOLED display បង្ហាញចេញបានកម្រិត FHD+ resolution ល្បឿន 120Hz refresh rate។ សម្រាប់កម្លាំងម៉ាស៊ីន គឺមានការបំពាក់នូវបន្ទះឈីប Dimensity 7025 រ៉េមទំហំ 12GB គាំទ្រដោយរ៉េមបន្ថែមទំហំ 12GB ហើយនិងអង្គចងចាំទំហំ 256GB ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 108MP និងកាមេរ៉ាមុខទំហំ 8MP។ សម្រាប់ប្រព័ន្ធប្រតិបត្តិការនៅលើស្មាតហ្វូននេះ រត់នៅលើស្បែកមុខកម្មវិធី MagicOS 8 ផ្អែកលើ Android 14។