ស្វែងរកពួកយើង:

Honor X70 ប្រើប្រាស់ឈីប Snapdragon 6 Gen4 រ៉េម 12GB និងដំណើរការនៅលើ Android 15

ដោយ

Koun Jab Luffy

12 កក្កដា 2025 05:16 ល្ងាច

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថា Honor នឹងមានរៀបចំនូវការប្រកាសស្មាតហ្វូនជំនាន់ថ្មី X70 នៅលើទីផ្សារស្មាតហ្វូនប្រទេសចិននៅថ្ងៃទី 15 ខែកក្កដាខាងមុខនេះហើយ។ បើតាមការបង្ហាញនៅលើបញ្ជី 3C របស់ប្រទេសចិន គឺមានលេខម៉ូដែល MTN-AN10 ហើយនៅពេលនេះ ស្មាតហ្វូននេះក៏ត្រូវបានគេឃើញមានវត្តមាននៅលើបញ្ជី Geekbench ដោយថែមទាំងមានការបញ្ជាក់ពីលក្ខណៈសម្បត្តិមួយចំនួនផងដែរ។
នៅលើបញ្ជីនេះ មានការបញ្ជាក់ទៀតថា X70 មានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 6 Gen 4 និងមានរ៉េមទំហំ 12GB ហើយបនឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 15។ នៅលើការតេស្តរបស់ Geekbench 6 គឺទទួលបានពិន្ទុ 1064 ទៅលើការតេស្ត Single-Core និងពិន្ទុ 2998 សម្រាប់ការតេស្ត Multi-core។ Honor X70 នឹងមានអេក្រង់ទំហំ 6.79-អ៊ីងOLED display គាំទ្រនូវការបង្ហាញចេញបាន 1.5K resolution និងមានល្បឿន 120Hz refresh rate ក៏ដូចជាមានការតម្លើងបច្ចេកវិទ្យាការពារភ្នែក 3840Hz PWM dimming រួមនិងកម្រិត peak brightness 6000nits ហើយនឹងសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។
Article image
សម្រាប់ម៉ូដែលរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 512GB គឺនឹងមានភ្ជាប់ជាមួយបច្ចេកវិទ្យាសាក wireless charging។ ក្រុមហ៊ុន Honor បានចេញមកបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 8,300mAh គាំទ្រដោយកម្លាំងសាក 80W wired charging។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 8MP ហើយនឹងកាមេរ៉ាក្រោយទំហំ 50MP គាំទ្រដោយមុខងារ optical image stabilization។ នៅលើស្មាតហ្វូននេះ មានការបំពាក់នូវ Dual stereo speakers, NFC ហើយនឹង infrared blaster ផងដែរ។ មួយវិញទៀតនៅលើស្មាតហ្វូននេះ ក៏មានមុខងារ IP68 និង IP69 សម្រាប់ការពារទឹក និងធូលីទៀតផង។ ស្មាតហ្វូននេះ មានកម្រាស់ 7.96mm ហើយនិងមានទម្ងន់ 199 grams។
Article image
ទាក់ទងជាមួយនិងព័ត៌មាននេះ ក៏មានការបង្ហាញព័ត៌មានស្មាតហ្វូន Honor Magic 8 Pro ផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់រាបស្មើរទំហំ 6.71-អ៊ីង បន្ទះឈីប Snapdragon 8 Elite 2 ថ្មទំហំ 7,000mAh នឹងកាមេរ៉ាគោលមានទំហំ 200MP។