ស្វែងរកពួកយើង:

Honor X7d 5G បង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 6s Gen 3 និងថ្មទំហំ 6,500mAh

ដោយ

Koun Jab Luffy

01 កញ្ញា 2025 05:57 ល្ងាច

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូន Honor X7d 4G មួយសប្តាហ៌មកនៅថ្ងៃនេះ ក្រុមហ៊ុននេះបានបញ្ចេញនូវម៉ូដែលថ្មីប្រភេទ 5G ថែមមួយទៀតហើយ។ សម្រាប់ម៉ូដែល Honor X7d 5G ថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅលើទីផ្សារម៉ាឡេស៊ី ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីតម្លៃនៅឡើយទេ ដោយក្រុមហ៊ុននេះបញ្ចេញត្រឹមតែរូបភាពតែប៉ុណ្ណោះ។
ស្មាតហ្វូនស៊េរីថ្មី Honor X7d 5G នេះ មានអេក្រង់ទំហំ 6.77-អ៊ីង TFT LCD បង្ហាញចេញបានកម្រិត 1610x720px គាំទ្រដោយពន្លឺ 850nits ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាការពារភ្នែក ដែលផ្តល់អោយអ្នកប្រើប្រាស់អាចទស្សនារូបភាពវីដេអូ ក៏ដូចជាលេងហ្គេមបានយូរ ដោយមិនមានការបញ្ហាឈឺភ្នែកនោះទេ។
ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 6s Gen 3 ល្បឿន 2.3GHz, និងមានការអមដំណើរដោយក្រាហ្វិកាត Adreno 619 GPU។ Honor X7d 5G មានរ៉េមទំហំ 6GB និងអង្គចងចាំចាប់ពីទំហំ 128GB ហើយនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកលើស្បែកកម្មវិធី Honor MagicOS 9.0 ចេញពីប្រអប់តែម្តង។
Honor X7d 5G មានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 2MP depth sensor ខណៈដែលកាមេរ៉ាមុខមានទំហំ 5MP សម្រាប់ខលវីដេអូ។ និយាយពីថាមពលថ្ម គឺមានទំហំ 6,500mAh គាំទ្រដោយកម្លាំងសាក 35W SuperCharge fast charging។ ស្មាតហ្វូននេះដំណើរការលើស៊ីមពីរមាន 5G connectivity, Wi-Fi 5, NFC និងឧបាល័រភ្លោះ ដែលមានការបង្កើនខ្លាំងជាងមុនដល់ទៅ 400% ហើយថែមទាំងមានបច្ចេកវិទ្យា IP65 water resistance សម្រាប់ការពារទឹក និងធូលីផងដែរ។
Article image
ស្មាតហ្វូននេះប្រើប្រាស់សិនស័រស្កែនម្រាមដៃនៅចំហៀងតួ។ Honor X7d 5G មានទម្ងន់ 206 ក្រាម និងមានជម្រើសពីរពណ៌ រួមមានVelvet Black និង Desert Gold។
Honor X7d 5G បង្ហាញខ្លួនជាមួយបន្ទះឈីប Snapdragon 6s Gen 3 និងថ្មទំហំ 6,500mAh