ស្វែងរកពួកយើង:

Honor X80 នឹងមានថ្មទំហំដល់ទៅ 10,000mAh នេះបើតាមការបញ្ជាក់នៅលើបញ្ជី CQC របស់ចិន

ដោយ

Koun Jab Luffy

08 ធ្នូ 2025 09:24 ព្រឹក

អាន 2 នាទី

Article image
តាមប្រភពថ្មីមួយនៅពេលនេះ បាននិយាយថា ក្រុមហ៊ុន Honor បានត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការអភិវឌ្ឍន៌បច្ចេកវិទ្យាថ្មីដែលមានការផ្តោតទៅលើស្មាតហ្វូនដ៏ខ្លាំងក្លារបស់ខ្លួន។ បើមើលទៅលើម៉ូដែកថ្មីរបស់ក្រុមហ៊ុននេះ ឃើញថា ស្មាតហ្វូនជំនាន់ថ្មី Honor X80 គឺទើបតែទទួលបាននូវវិញ្ញាបនបត្រមួយនៅក្នុងប្រទេសចិន ដែលនេះមានន័យថា ការប្រកាសជាផ្លូវការរបស់ស្មាតហ្វូននេះ នៅមិនឆ្ងាយនោះទេ។
តាមការបញ្ជាក់នៅក្នុងទិន្នន័យ China Quality Certification (CQC) នោះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានអនុម័តនៅក្រោមលេខកូដ 2025010915830460 ហើយក៏មានការបង្ហាញអំពីថាមពលថ្មធំរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ ស្មាតហ្វូន Honor X80 នេះ អាចនឹងមានថាមពលថ្មទំហំ 10,000mAh ដែលមានការ upgrade ពីទំហំថាមពលថ្ម  8,300mAh ដែលមាននៅលើស្មាតហ្វូន Honor X70 នេះ ដែលនេះ មានន័យថា ស្មាតហ្វូននេះ អាចប្រើប្រាស់បានពេញមួយថ្ងៃ។
Article image
ជាមួយនឹងការបង្កើនទៅលើទំហំថាមពលថ្មកាន់តែធំនេះ ស្មាតហ្វូនជំនាន់ថ្មី Honor X80 នេះនឹងក្លាយជាស្មាតហ្វូនមួយដែលមានថាមពលថ្មបានយូរបំផុត ដែលពិតជាជួយអ្នកប្រើប្រាស់សម្រាប់ការចំណាយពេលច្រើនម៉ោងទៅលើហ្គេម ការស្ទ្រីមីង ឬការភ្ជាប់អ៊ីនធឺណិតជាដើម។ នៅក្នុងវិញ្ញាបនបត្រនេះ បញ្ជាក់បន្ថែមថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ហើយវាក៏មានការបង្កើនទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាជាងមុនផងដែរ។ ដូច្នេះផ្អែកតាមវិញ្ញាបនបត្រនេះ បញ្ជាក់អោយយើងដឹងថា ការប្រកាសជាផ្លូវការណ៌ស្មាតហ្វូន X80 នេះ នៅមិនយូរទៀតនោះទេ៕
Honor X80 នឹងមានថ្មទំហំដល់ទៅ 10,000mAh នេះបើតាមការបញ្ជាក់នៅលើបញ្ជី CQC របស់ចិន