ស្វែងរកពួកយើង:

Honor X9d បង្ហាញខ្លួនជាមួយថ្មទំហំ 8300mAh និងបច្ចេកវិទ្យា IP69K

ដោយ

Koun Jab Luffy

26 កញ្ញា 2025 09:25 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor ទើបតែប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Honor X9d 5G នៅក្នុងប្រទេសម៉ាឡេស៊ី។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានការបំពាក់នូវលក្ខណៈសម្បត្តិនៃ Hardware ស្ថិតនៅក្នុងស្មាតហ្វូនថ្នាក់កណ្តាល ដោយមានដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 6 Gen 4 និងមានថាមពលថ្មទំហំ 8,300mAh។
ស្មាតហ្វូន Honor X9d នេះ មានអេក្រង់ទំហំ 6.79 អ៊ីង AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 2640×1200 pixels ហើយអេក្រង់នេះ ក៏មានការទ្រទ្រង់នូវ HDR-level brightness 6000 nits ដែលងាយស្រួលក្នុងការទស្សនា និងបច្ចេកវិទ្យា Dynamic-dimming ថែមទៀតផង។ ក្រុមហ៊ុន Honor ក៏មានប្រើប្រាស់នូវស្រទាប់ការពារ Aluminosilicate សម្រាប់បន្ថែមទៅលើភាពធន់របស់វាថែមទៀតផង។
Article image
ស្មាតហ្វូន Honor X9d នេះ ប្រើប្រាស់នូវបន្ទះឈីប  Snapdragon 6 Gen 4 របស់ក្រុមហ៊ុន Qualcomm ជាមួយនឹងក្រាហ្វិកកាត Adreno 810 GPU និងដំណើរការនូវ Android 15 ជាមួយនឹង Honor’s MagicOS 9.0។ ស្មាតហ្វូននេះ មានជម្រើសទំហំ 12GB-256GB ឬ 12GB-512GB ។ និយាយពីកាកាមេរ៉ានៅលើស្មាតហ្វូននេះ គឺមានសិនស័រទំហំ 108MP Dual ជាមួយនឹង OIS និងអាចថតវីដេអូកម្រិត 4K video recording ហើយនិងអាចហ៊្សូមបាន 10x digital zoom។ នៅលើស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP selfie នៅលើ punch-hole ។
Article image
សម្រាប់ថាមពលថ្មនៅលើស្មាតហ្វូន Honor X9d នេះ គឺមានទំហំ 8,300mAh និងបច្ចេកវិទ្យាសាកថ្មលឿន 66W fast wired charging និង reverse wired charging ថែមទៀតផង។ ស្មាតហ្វូន Honor X9d 5G នេះ ក៏បំពាក់នូវ IP66, IP68 និង IP69K ធន់ទៅនឹងការធ្លាក់ និងធូលី , Wi-Fi 6, Bluetooth 5.2, NFC, stereo speakers និង USB-C port ផងដែរ។ ស្មាតហ្វូននេះ មានទម្ងន់ 193g និងកម្រាស់  7.76mm ។ ស្មាតហ្វូននេះ មានពណ៌ Reddish Brown, Forest Green, Sunrise Gold និង Midnight Black ។
Article image
ស្មាតហ្វន X9d 5G នេះ ដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ី មានតម្លៃ MYR 1,499 សម្រាប់ទំហំ 256GB និងតម្លៃ MYR 1,699 សម្រាប់ទំហំ 512GB។ ស្មាតហ្វូននេះ អាចធ្វើការ Pre-order បានចាប់ពីថ្ងៃទី 24 កញ្ញា ដល់ថ្ងៃទី 9 ខែតុលាឆ្នាំ 2025 នេះ នៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Honor និងហាងលក់រាយជាច្រើនទៀតដូចជា  Lazada, Shopee និង Harvey Norman ៕
Honor X9d បង្ហាញខ្លួនជាមួយថ្មទំហំ 8300mAh និងបច្ចេកវិទ្យា IP69K