ស្វែងរកពួកយើង:

Loading Ad...

Honor កំពុងតែតេស្តស្មាតហ្វូនបត់បានដំបូងជាមួយបន្ទះឈីប Snapdragon 8 Elite Gen 6

ដោយ

ជុំ ប៉េងលីន

25 ឧសភា 2026 02:39 រសៀល

អាន 3 នាទី

ខណៈពេលដែលក្រុមហ៊ុន Samsung កំពុងតែធ្វើការយ៉ាងខ្លាំងនៅលើស្មាតហ្វូនបត់បានរបស់ខ្លួននោះ ក្រុមហ៊ុន  Apple ក៏ត្រូវគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Huawei ក៏មានស្មាតហ្វូនបត់បាន wide-folding នៅលើទីផ្សាររួចហើយ។ នៅថ្ងៃនេះ តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station អោយដឹងថា ក្រុមហ៊ុន Honor អាចនឹងក្លាយជាក្រុមហ៊ុនបន្ទាប់ដែលធ្វើការនៅលើស្មាតហ្វូនបត់បាននេះ។
Article image
Honor កំពុងតែតេស្តស្មាតហ្វូនបត់បានដំបូងជាមួយន្ទះឈីប Snapdragon 8 Elite Gen 6 ខណៈពេលដែលក្រុមហ៊ុន Samsung កំពុងតែធ្វើការយ៉ាងខ្លាំងនៅលើស្មាតហ្វូនបត់បានរបស់ខ្លួននោះ ក្រុមហ៊ុន Apple ក៏ត្រូវគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូនបត់បានរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Huawei ក៏មានស្មាតហ្វូនបត់បាន wide-folding នៅលើទីផ្សាររួចហើយ។ នៅថ្ងៃនេះ តាមការបញ្ជាក់របស់អ្នកទម្លាយ Digital Chat Station អោយដឹងថា ក្រុមហ៊ុន Honor អាចនឹងក្លាយជាក្រុមហ៊ុនបន្ទាប់ដែលធ្វើការនៅលើស្មាតហ្វូនបត់បាននេះ។
អ្នកទម្លាយនេះអះអាងថា នៅពេលនេះក្រុមហ៊ុន Honor កំពុងតែតេស្តទៅលើស្មាតហ្វូនបត់បានថ្មីមួយដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 6-series (2nm)។ ស្មាតហ្វូននេះ នឹងមានអេក្រង់ខាងក្នុងទំហំ 7.6 អ៊ីង ខណៈពេលដែលអេក្រង់ខាងក្រៅរបស់វាមានទំហំ 5.5 អ៊ីង។

ផ្អែកតាមការបែកធ្លាយមួយបានបញ្ជាក់ថា ការឌីស្សាញទៅលើអេក្រង់បត់បាន “wide-folding” នេះត្រូវបានឌីស្សាញសារជាថ្មីនៅក្នុងឧស្សាហកម្មស្មាតហ្វូននេះ។ អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូនថ្មីនេះអាចនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 1 ឆ្នាំក្រោយនេះ។ ខណៈដែលស្មាតហ្វូន និងម៉ាកយីហោរបស់ស្មាតហ្វូននេះ នៅមិនទាន់ទម្លាយនោះ មានការព្យាករណ៌ថា គឺជាស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Honor។

Article image
កាលពីខែមេសានេះ ប្រភពជាច្រើននៅក្នុងឧស្សាហកម្មនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន នឹងក្លាយជារបត់ថ្មីមួយនៃស្មាតហ្វូនបត់បានដែលមានអេក្រង់គោលខាងក្នុងទំហំ 7.7 អ៊ីង និងអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីង។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវកញ្ចក់ Ultra-Thin Glass (UTG) Technology ជាមួយនឹងស្នាមផ្នត់តិចតួចប៉ុណ្ណោះ។

Article image
ផ្អែកតាមការបែកធ្លាយជាច្រើនទៀតចេញពី Digital Chat Station បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន wide-folding ជាច្រើនម៉ូដែលទៀត នឹងបង្ហាញខ្លួននៅឆ្នាំនេះ ហើយក៏នឹងមានស្មាតហ្វូនជាច្រើនចេញពីក្រុមហ៊ុនម៉ាកយីហោជាច្រើន។ អ្នកទម្លាយនេះបន្ថែមថា ស្មាតហ្វូន Huawei Pura X Max នឹងបង្ហាញខ្លួនផងដែរ៕