ស្វែងរកពួកយើង:

Honor គ្រោងនឹងលក់ស្មាតហ្វូនអោយបាន 70 លានគ្រឿងនៅត្រឹមដំណាច់ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

08 តុលា 2025 04:48 ល្ងាច

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Honor មានគម្រោងនៅក្នុងការលក់ស្មាតហ្វូនរបស់ខ្លួនបានដល់ទៅ 70 លានគ្រឿងនៅត្រឹមដំណាច់ឆ្នាំនេះ។ សូមជំរាបថា ក្រុមហ៊ុននេះ ទើបតែប្រកាសចេញនូវស្មាតហ្វូនជាច្រើនរបស់ខ្លួននៅដើមឆ្នាំ 205 នេះ ហើយតាមរយៈស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ក្រុមហ៊ុននេះ ជឿជាក់ថា ការលក់គឺពិតជាមានការកើនឡើងទៅលើជាក់ជាមិនខាន។
នៅថ្ងៃនេះដែរ អ្នកទម្លាយ WangzaiKnowsEverything បានទម្លាយនូវគោលដៅនៃការលក់របស់ក្រុមហ៊ុន Honor សម្រាប់ឆ្នាំ 2025 នេះហើយ។ ក្រុមហ៊ុននេះមានគោលដៅលក់ស្មាតហ្វូនរបស់ខ្លួនអោយបានចំនួន 70 លានគ្រឿងសម្រាប់ទីផ្សារសកលនៅឆ្នាំនេះ។ គោលដៅនេះពិតជាល្អ។ យោងតាមការបញ្ជាក់ចេញពីអ្នកទម្លាយរូបនេះ បានអោយដឹងថា មិនពិបាកនោះទេសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះក្នុងការសម្រេចបាននូវគោលដៅនេះនៅចុងឆ្នាំ 2025។ ឆាប់ៗនេះ ក្រុមហ៊ុន Honor ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនថ្មីមួយទៀតនោះគឺ Magic 8 flagship ផងដែរ។
ម្យ៉ាងវិញទៀតក្រុមហ៊ុន Honor ក៏មានគម្រោងក្នុងការបង្កើនគោលដៅនៃការលក់ស្មាតហ្វូនរបស់ខ្លួនដល់ទៅ 90 លានគ្រឿងនៅឆ្នាំក្រោយនេះផងដែរ។ ការតាំងចិត្តនេះ ត្រូវបានរំពឹងថា អាចនឹងទទួលបានជោគជ័យតាមរយៈវត្តមានរបស់ស្មាតហ្វូន  Magic 8 នេះនៅក្នុងទីផ្សារសកល។ យោងតាមរបាយការណ៍មុននេះ បានអោយដឹងដែរថា ក្រុមហ៊ុននេះ ក៏ធ្លាប់មានចំណែកទីផ្សារធំនៅក្នុងទី្វបអ៊ឺរ៉ុបផងដែរ។ ក្រុមហ៊ុននេះ មានចំនួនលក់ច្រើនជាងក្រុមហ៊ុន Samsung ថែមទៀតផង។ ស្មាតហ្វូន Magic V5 ក៏មានចំនួនច្រើនជាងទៅលើការលក់ធៀបជាមួយនឹងស្មាតហ្វូន Galaxy Z Fold ។
Article image
សូមជំរាបថា នៅក្នុងឆមាសទី 1 ឆ្នាំ 2025 នេះ ក្រុមហ៊ុននេះ ទើបតែបង្ហាញនូវស្មាតហ្វូនជាច្រើន បន្ទាប់ពីមានវត្តមានស្មាតហ្វូន Honor 400 Series ដែលមានការឌីស្សាញប្រណិត និងសមត្ថភាពកាមេរ៉ាខ្លាំងក្លា។ ក្រោយមក ក្រុមហ៊ុននេះ ក៏បង្ហាញវត្តមានស្មាតហ្វូន Honor GT Pro ដែលមានថាមពលថ្មទំហំ 7200mAh ផងដែរ។ ស្មាតហ្វូន Honor X70 ក៏បង្ហាញខ្លួនជាស្មាតហ្វូនដែលមានថាមពលថ្មធំបំផុតនៅក្នុងចំណោមស្មាតហ្វូនថ្នាក់កណ្តាលនៅក្នុងប្រទេសចិន។វាមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនMagic 8 ក៏មានថាមពលថ្មធំដល់ទៅ 10000mAh។ ស្មាតហ្វូន Magic 8 អាចនឹងមាន 2 ម៉ូដែលគឺ Standard និង Pro។ សម្រាប់ម៉ូឌែល Mini និង Ultra នឹងបង្ហាញខ្លួននៅឆមាសទី 1 ឆ្នាំ 2026៕
Honor គ្រោងនឹងលក់ស្មាតហ្វូនអោយបាន 70 លានគ្រឿងនៅត្រឹមដំណាច់ឆ្នាំ 2025 នេះ