ស្វែងរកពួកយើង:

Honor ចេញថេប្លេតថ្មី MagicPad 4 កម្រ៉ាស់ 4.8mm ស្តើងជាងគេបំផុតនៅលើពិភពលោក

ដោយ

Koun Jab Luffy

01 មីនា 2026 04:39 ល្ងាច

អាន 2 នាទី

Article image
នៅថ្ងៃនេះ មុនការប្រារព្ធព្រឹត្តិការណ៌ MWC 2026 ក្រុមហ៊ុន Honor បានបញ្ចេញនូវថេប្លេតជំនាន់ចុងក្រោយរបស់ខ្លួន ម៉ូដែល MagicPad 4 ដែលនេះ គឺជាថេប្លេតដែលមានកម្រ៉ាស់ត្រឹមតែ 4.8mm ប៉ុណ្ណោះ! ស្តើងជាងគេបំផុតនៅលើពិភពលោក។ ជាមួយនិងការឌីស្សាញរាង ultra-thin នេះ នៅលើថេប្លេតនេះ គឺមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ កម្លាំងខ្លាំង និងមានអេក្រង់កម្រិតខ្ពស់បំផុត។
Honor MagicPad 4 មានការបំពាក់នូវអេក្រង់ទំហំ 12.3 អ៊ីង OLED display គាំទ្រជាមួយនិងការបង្ហាញចេញបានកម្រិត 3000 x 1920 pixels គាំទ្រដោយពន្លឺអេក្រង់ peak HDR brightness ដល់ទៅ 2400 nits។ និយាយពីសមត្ថភាពអក្រង់ គឺរត់បានល្បឿនដល់ទៅ 165Hz refresh rate ជាមួយនិងកម្រិត multiple adaptive levels ដែលផ្តល់់អោយការបញ្ជាទៅលើអេក្រង់នេះ គឺមានភាពរលូន មិនមានភាពរអាក់រអួូលនោះទេ ជាពិសេស គឺទៅលើការលេងហ្គេម។ ថេប្លេតថ្មីនេះ គឺមានទម្ងន់ 450 ទទឹង 273.4mm និងកំពស់ 178.8mm។
Article image
និយាយពីកម្លាំងម៉ាស៊ីមរបស់ Honor MagicPad 4 គឺដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 5 អមដំណើរដោយរ៉េម 16GB និងអង្គចងចាំទំហំ 512GB ហើយនិងរត់នៅលើកម្មវិធី MagicOS 10 ផ្អែលជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 16 ចេញពីប្រអប់តែម្តង។ ថេប្លេតនេះមានថ្មទំហំ 10,100mAh គាំទ្រកម្លាំងសាក  66W fast charging។
Honor MagicPad 4 មានកាមេរ៉ាក្រោយទំហំ 13MP មានមុខងារ Autofocus ខណៈដែលកាមេរ៉ាមុខមានទំហំ 9MP សម្រាប់ថតវីដេអូខល និងការប្រជុំអនឡាញ។ ទៅលើការភ្ជាប់វិញ មានដូចជា Wi-Fi 7 with 2×2 MIMO support និង Bluetooth 6.0 គាំទ្រជាមួយនិង multiple high-quality audio codecs ទៀតផង។ បន្ថែមពីនេះ ក៏នូវមាន Honor’s PC Mode enables a desktop-style interface ជាមូយ resizable windows ហើយនិង tablet supports keyboard រួមនិង stylus accessories ជំនួយដល់ការប្រើប្រាស់ថែមទៀត។
Article image
Honor បានបញ្ជាក់ថា MagicPad 4  នឹងមានវត្តមាននៅលើទីផ្សារសកល ក្នុងព្រឹត្តិការណ៌ MWC 2026។ ជាមួយនិងការប្រកាសនេះ នៅមិនទាន់មានតម្លៃនោះទេ។ ថេប្លេតនេះ នឹងមានពណ៌ប្រផេះ និងពណ៍ស។
Honor ចេញថេប្លេតថ្មី MagicPad 4 កម្រ៉ាស់ 4.8mm ស្តើងជាងគេបំផុតនៅលើពិភពលោក