
យោងតាមការបែកធ្លាយនៅថ្ងៃនេះដែលចេញពី Digital Chat Station បាននិយាយថា Redmi, Honor និង iQOO គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដែលមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Dimensity 8500 ថែមទៀតហើយ។ តាមរយៈនៃការទម្លារបស់ DCS នៅលើបណ្តាញ Weibo នេះ ក៏បានបញ្ជាក់ពីថាមពលថ្មដែលមាននៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Honor ដែលប្រើប្រាស់បន្ទះឈីបថ្មី D8500 នេះដែរ។
យោងតាមការទម្លាយពី Digital Chat Station បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Honor ដែលដំណើរការនៅលើបន្ទះឈីប Dimensity 8500 នេះ នឹងមានថ្មទំហំធំដល់ទៅ 10,000mAh។ នៅក្នុងនោះលោក ក៏បានបញ្ជាក់ថា ម៉ូដែលថ្មីនេះ គឺស្ថិតនៅក្នុងដំណាក់កាលផ្ទៀងផ្ទាត់ចុងក្រោយហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ព័ត៌មានទូទៅរបស់ស្មាតហ្វូនថ្មីនេះ គឺនៅមិនទាន់មានការបង្ហើបចេញនៅឡើយទេ។

ផ្អែកតាមការលើកឡើលខាងលើនេះ គេអាចកត់សម្គាល់បានថា ស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុនធំៗជាច្រើននឹងមានការបង្ហាញខ្លួនជាមួយនិងបន្ទះឈីបថ្មី Dimensity 8500 នេះ។ ប៉ុន្តែមានការទម្លាយថា Redmi Turbo 5 នឹងអាចកា្លយជាស្មាតហ្វូនដំបូងគេដែលនឹងប្រើប្រាស់ឈីបនេះ Dimensity D8500 SoC។

ប្រភពខាងលើនេះ បានបន្តថាស្មាតហ្វូនជំនាន់ថ្មីរបស់ Honor ដែលដំណើរការនៅលើបន្ទះឈីប Dimensity 8500 នេះ អាចនឹងបង្ហាញនៅលើទីផ្សារប្រទេសចិនបន្ទាប់ពីការប្រកាសចេញម៉ូដែលដំបូង Redmi Turbo 5 នៅខែធ្នូរ ឬខែមករាឆ្នាំ 2026។ សូមជំរាបថា បន្ទះឈីប Dimensity 8500 ត្រូវបានគេបញ្ជាក់ថា នឹងដំណើរការនៅលើបន្ទះឈីប 4nm របស់ TSMC មានសមត្ថភាពអាចធ្វើបានដល់ទៅពិន្ទុ 2 លាននៅលើបញ្ជីធ្វើតសេ្ត AnTuTu។
