ស្វែងរកពួកយើង:

Honor ទម្លាយព័ត៌មានលំអិតរបស់ Telephoto នៅលើកំពូលស្មាតហ្វូន Magic8 Pro

ដោយ

Koun Jab Luffy

11 តុលា 2025 09:58 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ក្រមហ៊ុន Honor នឹងមានការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំងជាងមុនទៅលើកំពូលស្មាតហ្វូន Magic8 Pro។ នៅលើស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវសិនស័រតេឡេហ្វូតូទំហំ 200MP ដែលទ្រទ្រង់ដោយសិនស័រ 1/1.4" និងមានការគាំទ្រដោយបច្ចេកវិទ្យា AIMAGE Honor Nox Engine ហើយនិងមានកម្រិត F/2.6 Aperture ថែមទៀតផង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងទៀតថា នៅលើស្មាតហ្វូននេះ ក៏មានការដាក់អោយប្រើប្រាស់នូវ CIPA 5.5-stop image stabilization ផងដែរ។
ជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាខាងលើនេះ នឹងធ្វើអោយការថតរូបនៅលើស្មាតហ្វូននេះ កាន់តែមានភាពជឿជាក់ និងមានគុណភាពខ្ពស់ជាងមុន បើទោះបីជាការថតរបស់លោកអ្នកមិនសូវមានលំនឹងដៃក៏ដោយ។ បច្ចេកវិទ្យាថ្មីនេះ នឹងជួយធ្វើការគណនាទៅលើល្បឿន ក៏ដូចជាការទប់នូវរំញ័រ បានយ៉ាងមានប្រសិទ្ធិភាព។
Article image
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Magic8 និង Magic8 Pro នឹងមានការប្រកាសចេញជាមួយនិង Honor's MagicOS 10 នៅថ្ងៃទី 15 ខែតុលាខាងមុខនេះហើយ។ ស្បែកកម្មវិធីថ្មីនេះ នឹងមានការផ្អែកជាមួយនិងប្រព័ន្ធប្រតិបតិ្តការចុង Android 16។
Article image
Magic8 Pro នឹងដំណើរការនៅលើបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 SoC អមដោយរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB រួមដំណើរដោយថាមពលថ្មទំហំ 7,000mAh ដែលទ្រទ្រង់ជាមួយនិងកម្លាំងសាក 120W ក៏ដូចជា wireless charging ផងដែរ។ សម្រាប់កាមេរ៉ា 2 គ្រាប់ផ្សេងទៀត គឺត្រូវបានគេបញ្ជាក់ថា នឹងមានកាមេរ៉ាគោលទំហំ 50MP និងមួយគ្រាប់ទៀតទំហំ 50MP ultrawide។
Honor ទម្លាយព័ត៌មានលំអិតរបស់ Telephoto នៅលើកំពូលស្មាតហ្វូន Magic8 Pro