ស្វែងរកពួកយើង:

Honor នឹងបង្ហាញនូវវត្តមានម៉ូដែលពិសេស Magic 6 RSR Porsche Design នៅថ្ងៃទី 18 មីនាខាងមុខនេះ

ដោយ

Koun Jab Luffy

08 មីនា 2024 04:11 ល្ងាច

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Honor បានចេញមកប្រកាសចេញជាផ្លូវការនូវកាលបរិច្ឆេតនៃការបង្ហាញវត្តមាននូវស្មាតហ្វូនលំដាប់ ថ្នាក់ប្រណិតថ្មីរបស់ខ្លួនហើយ។ ព្រឹត្តិការណ៌នេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 18th ខែមីនាខាងមុខនេះហើយ ដោយបញ្ជាក់ ថា នឹងមានការចូលរួមបង្ហាញវត្តមានពីម៉ូដែល Honor Magic 6 Ultimate Edition និង Honor Magic6 RSR Porsche Design ហើយនិង AI PC ព្រមទាំង Honor MagicBook Pro 16 ផងដែរ។ សម្រាប់ម៉ូដែល Magic 6 RSR Porsche Design ត្រូវបានគេមើលឃើញថា បង្ហាញវត្តមាននៅលើបណ្តាញ 3C certification រួចហើយ។
ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាគោលទំហំ 50MP ហើយនិងមានការគាំទ្រដោយមុខងារហ៊្សូម 100x digital zoom ថែមទៀត ផង។ ជាមួយគ្នានេះ ស្មាតហ្វូន Honor Magic6 RSR Porsche Design ជំនាន់ថ្មីនេះ ក៏មានការឌីស្សាញរូបរាងថ្មី ដោយមានការតម្លើងនូវម៉ូឌុលកាមេរ៉ាថ្មី មានរាង hexagon និងមានការប្រើប្រាស់់នូវកាមេរ៉ាគោលដែលមានទំហំ 50MP ដែលគាំទ្រដោយ variable aperture (f/1.4-f/2.0) ទៀតផង។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវកាមេរ៉ា periscope ដែលហ៊្សមបាន 100x digital zoom ផងដែរ។
Article image
ស្មាតហ្វូនម៉ូដែលពិសេស Magic 6 RSR Porsche Design នេះ ត្រូវបានគេរាយការណ៌ថា ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 ដែលផ្តល់នូវល្បឿនរត់បានរលូនបំផុត។ បន្ថែមពីនេះស្មាតហ្វូន Honor Magic 6 RSR Porsche Design និង Honor Magic6 Pro ក៏នឹងមានការបំពាក់នូវប្រព័ន្ធផ្កាយរណប two-way satellite communication ផងដែរ ដដោយមុខងារនេះ គឺពិតជាមានភាពអស្ចារ្យបំផុតសម្រាប់ស្មាតហ្វូនលំដាប់ប្រណិត។ ស្មាតហ្វូនទាំងពីរនេះ គឺបានទទួលនូវការបញ្ជាក់វិញ្ញាបនបត្រចេញពី 3C រួចហើយដោយថែមទាមងមានការបញ្ជាក់ថា ស្មាតប្វូននឹងមានការបំពាក់នូវកម្លាំងសាក 80W wired fast charging រួមជាមួយនិងឆ្នាំងសាក 100W មកជាមួយថែមទៀតផង។
Honor នឹងបង្ហាញនូវវត្តមានម៉ូដែលពិសេស Magic 6 RSR Porsche Design នៅថ្ងៃទី 18 មីនាខាងមុខនេះ