ស្វែងរកពួកយើង:

Honor បង្កើនបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងកាមេរ៉ា AI Super Telephoto

ដោយ

Koun Jab Luffy

06 សីហា 2025 08:37 ព្រឹក

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ Honor បានក្លាយជាក្រុមហ៊ុនធំដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅលើទីផ្សារស្មាតហ្វូន មិនថាតែនៅលើទីផ្សារចិន ឬនៅលើទីផ្សារសកលនោះទេ។ មួយរយៈចុងចក្រោយនេះ ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែខិតខំប្រឹងប្រែងនៅក្នុងការបង្កើនទៅលើសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យថែមទៀតដើម្បីដណ្តើមចំណែកទីផ្សារជាមួយគូប្រជែងរបស់ខ្លួនជាច្រើនទៀត។
នៅពេលេនះ ក្រុមហ៊ុននេះ បានបន្តអភិវឌ្ឍទៅលើ AI Super Telephoto ថ្មីសម្រាប់ស្មាតហ្វូន Honor ជាច្រើន ដើម្បីផ្តល់នូវបទពិសោធន៍នៃការថត Macro កាន់តែអស្ចារ្យទៅកាន់កម្រិតថ្មីមួយទៀត ដែលមានសមត្ថភាពមិនធម្មតានោះទេ។ សម្រាប់មុខងារ AI Super Telephoto នេះ ក៏បានបំពាក់នៅលើស្មាតហ្វូន  Honor Magic 7 series ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះផងដែរ។
Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor បានធ្វើការ upgrade ច្រើនទៅលើស្មាតហ្វូនបត់បានអេក្រង់បត់បានជំនាន់ថ្មី Magic V5 របស់ខ្លួនផងដែរ។ បន្ថែមពីនេះ ការប្រើប្រាស់នូវ Telephoto និងកាមេរ៉ាគោលនេះ គឺដើម្បីពង្រឹងទៅលើគុណភាពរូបភាពនេះកាន់តែប្រសើរ។ នៅក្នុងនោះក៏ទ្រទ្រង់ទៅលើការ Zoom ដល់ទៅ 15x និងលើសនេះទៀតផង។ កាមេរ៉ាថ្មីនេះ ក៏មានប្រើប្រាស់នូវ AI ដើម្បិបង្កើនទៅលើភាពច្បាស់នៃរូបភាព និងច្បាស់គ្មានគូប្រៀប។ សម្រាប់ការថត macro ក៏ច្បាស់ជាងមុន និងភ្លឺជាងមុនផងដែរនៅកន្លែងដែលមានពន្លឺទាបថែមទៀត។
Article image
ក្រុមហ៊ុន Honor នឹងប្រើប្រាស់នូវមុខងារនេះ នៅលើស្មាតហ្វូនបត់បានអេក្រង់បត់បានរបស់ខ្លួន Magic V5 ផងដែរ តាមរយៈនៃការអាប់ដែតកម្មវិធីថ្មី MagicOS 9.0.1.133 version។ ក្រៅពីនេះ ក្រុមហ៊ុននេះ ក៏នឹងមានការផ្លាស់ប្តូរទៅលើ  YOYO Assistant, ការជួសជុលទៅលើបញ្ហា ultra-AI ធ្វើអោយរូបភាពច្បាស់ជាងមុន និងបង្កើនថាមពលថ្មប្រើប្រាស់កាន់ តែយូរថែមទៀតផង៕
Honor បង្កើនបទពិសោធន៍កាន់តែអស្ចារ្យជាមួយនឹងកាមេរ៉ា AI Super Telephoto