ស្វែងរកពួកយើង:

Honor បញ្ជាក់ពីកម្រាស់ស្មាតហ្វូនបត់បាន Magic V5 បន្ទាប់ពីមានការប្រៀបធៀបជាមួយ Galaxy Z Fold7

ដោយ

Koun Jab Luffy

20 កក្កដា 2025 10:34 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ អ្នកទម្លាយ Ice Universe បានបង្ហោះវីដេអូថ្មីមួយ ដែលបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Samsung Galaxy Z Fold7 ដែលបញ្ជាក់ថា ម៉ូដែលនេះ មានកម្រាស់ស្តើងជាងស្មាតហ្វូនបត់បាន Honor Magic V5 ដែលបានធ្វើអោយរឿងនេះ ក្លាយជាប្រធានបទក្តៅមួយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះទៀតផង។
យោងតាមការប្រកាសជាផ្លូវការណ៌កន្លងមកបាននិយាយថា ស្មាតហ្វូន Galaxy Z Fold7 មានកម្រាស់ក្រាស់ដល់ទៅ 8.9mm ខណៈពេលដែលស្មាតហ្វូន Magic គឺមានកម្រាស់ 8.8mm ដែលស្តើងជាងស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ។ ពេលនេះដើម្បីបញ្ជាក់អោយច្បាស់នោះ ក្រុមហ៊ន Honor បានចេញមកជម្រះរឿងនេះ តាមរយៈការចែករំលែកនូវរូបភាពច្បាស់ៗតែម្តងរបស់ស្មាតហ្វូន Magic V5 ដែលមានកម្រាស់ 8.80mm នៅពេលបិត និងកម្រាស់ 4.10mm នៅពេលបើក។
Article image
Ice Universe ក៏បានធ្វើតេស្តជាមួយនឹងឧបករណ៍សម្រាប់វាស់ជាក់ស្តែងដូចគ្នា ដោយបាង្ហាញថាស្មាតហ្វូននេះ មានកម្រ៉ាស់ 8.95mm។ បបើតាមការបញ្ជាក់ពីក្រុមហ៊ុន Honor បាននិយាយថា សម្រាប់ពណ៌ Ivory White Magic V5 អាចនឹងមានកម្រាសស្តើងជាងពណ៌ផ្សេងដែលមានកម្រាស់ 9.0mm/4.2mm នៅពេលដែលិទ និងបើក។
Article image
ក្រុមហ៊ុន Honor បានអះអាងថា ការវាស់កម្រាស់នៃស្មាតហ្វូននេះ មិនរាប់បញ្ជូលនៃ Protective Films នៅលើកញ្ចក់ខាងក្រៅ និងកញ្ចក់ខាងក្នុងនោះទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honor ប្រើប្រាស់នូវវិមាត្ររបស់ស្មាតហ្វូនបត់បាន Magic V5 នេះ ផ្អែកទៅលើលទ្ធផលនៃការតេស្តកម្រិតស្តង់ដារចេញពីមន្ទីរពិសោធ៍។
Article image
តាមទិន្នន័យចេញពី HONOR Lab បានអោយដឹងថា កម្រាស់ស្តើង 8.8mm ប៉ុន្តែគឺសម្រាប់តែពណ៌ Ivory White ប៉ុណ្ណោះ។ កម្រាស់ជារួមរបស់ស្មាតហ្វូននេះ មិនរាប់បញ្ចូលនូវ protective films ទាំងកញ្ចក់ខាងក្នុង និងខាងក្រៅ រួមជាមួយនឹងកាមេរ៉ានោះទេ។ សម្រាប់ស្មាតហ្វូន Ivory White នេះគឺមានទម្ងន់ 217g៕
Honor បញ្ជាក់ពីកម្រាស់ស្មាតហ្វូនបត់បាន Magic V5 បន្ទាប់ពីមានការប្រៀបធៀបជាមួយ Galaxy Z Fold7