ស្វែងរកពួកយើង:

Honor បញ្ជាក់អំពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Magic V2 RSR Porsche Design សម្រាប់ទីផ្សារអ៊ឺរ៉ុបហើយ

ដោយ

Koun Jab Luffy

29 មករា 2024 01:20 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor ទើបតែរៀបចំនូវព្រឹត្តិការណ៍នៅក្នុងតំបន់អ៊ឺរ៉ុប ដែលមានការសម្ពោធជាផ្លូវការវត្តមាននៃស្មាតហ្វូនបត់បានជំនាន់ថ្មីរបស់ខ្លួន Honor Magic V2។ នៅក្នុងការភ្ជាប់ជាមួយនឹងការប្រកាសចេញវនូវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក្រុមហ៊ុននច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏មានបង្ហើបចេញនូវស្មាតហ្វូន Honor Magic V2 RSR Porsche Design ម៉ូដែលពិសេស Special edition ដែលមានការ upgrade ទៅលើបន្ទះឈីបផងដែរ។
គួរបញ្ជាក់ថា ស្មាតហ្វូន Honor Magic V2 RSR Porsche Design បានប្រកាសបង្ហាញខ្លួនដំបូងបំផុតនៅក្នុងទីផ្សាររបស់ចិន កាលពីថ្ងៃទី11 ខែមករាកន្លងទៅនេះ។ ស្មាតហ្វូននេះ បានបង្ហាញជាមួយនឹងពណ៌ Porsche Agate Grey ហើយស្មាតហ្វូនម៉ូដែល special edition នេះ គឺមានការឌីស្សាញ  “Flyline” របស់ក្រុមហ៊ុន Porsche ដែលពិតជាឡូយមែនទែន។ អ្វីដែលគួរអោយសោកស្តាយនោះ ក្រុមហ៊ុននេះ មិនទាន់ទម្លាយអំពីតម្លៃ ឬកាលបរិច្ឆេទផ្លូវការនៃការប្រកាសបង្ហាញនូវស្មាតហ្វូននេះនៅឡើយទេ។
Article image
ស្មាតហ្វូន Honor Magic V2 RSR Porsche Design ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 2 និងរត់នៅលើប្រព័ន្ធប្រតិបត្តិការ MagicOS 7.2 ដែលផ្អែកនៅលើ Android 13។ ស្មាតហ្វូននេះ មានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ បើមើលទៅលើអេក្រង់របស់ស្មាតហ្វូននេះ គឺអេក្រង់បត់បានខាងក្នុងមានទំហំ 7.92-អ៊ីង LTPO OLED foldable ហើយនិងគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ទំហំ 2156x2344 pixels និងមានល្បឿន 120Hz refresh rate។ សម្រាប់អេក្រង់ខាងក្រៅមានទំហំ 6.43-អ៊ីង LTPO OLED និងកម្រិតភាពច្បាស់ទំហំ  1060 x 2376 pixels ហើយក៏មានល្បឿន 120Hz refresh rate ។
Article image
បើមើលទៅលើកាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50MP, 20MP telephoto lens និង  50MP ultrawide lens។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 16MP។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាក 66W wired charging ហើយនិងមានកម្លាំងសាក 5W reverse wired charging ថែមទៀតផង៕
Honor បញ្ជាក់អំពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Magic V2 RSR Porsche Design សម្រាប់ទីផ្សារអ៊ឺរ៉ុបហើយ