ស្វែងរកពួកយើង:

Honor អាចនឹងបោះបង់ចោលនូវ Magic 7 Ultimate Edition ដោយជំនួសវិញដោយម៉ូដែល Ultra

ដោយ

Koun Jab Luffy

26 ធ្នូ 2024 07:36 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបង្ហោះព័ត៌មានថ្មីនៅលើ Weibo ដោយទម្លាយម្នាក់បានបញ្ជាក់ថា ក្រុមហ៊ុន Honor អាចនឹងបោះបង់ចោលនូវស្មាតហ្វូនជំនាន់ថ្មី Flagship ម៉ូដែល Ultimate របស់របស់ខ្លួន ជំនួសមកវិញដោយស្មាតហ្វូនម៉ូដែល Magic 7 Ultra វិញ។ ស្មាតហ្វូនថ្មីនេះ ក៏ស្ថិតនៅក្នុងដំណើរការនៃការផលិតផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ជាមួយនឹងការបំពាក់នូវមុខងារ Top-end ជាច្រើន ហើយថែមទាំងមានការពង្រឹងទៅលើផ្នែក Hardware ថែមទៀតផង។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Honor បានបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Ultimate Edition សម្រាប់ស្មាតហ្វូន Magic។ ប៉ុន្តែនៅក្នុងពេលនេះ ក្រុមហ៊ុននេះ អាចនឹងបញ្ចេញនូវម៉ូដែល Ultra សម្រាប់ស្មាតហ្វូន Honor Magic 7 series វិញផងដែរ។ បើតាម DigitalChatStation បាននិយាយថា ក្រុមហ៊ុន Honor នឹងមិនបញ្ចេញនូវស្មាតហ្វូន Magic 7 Ultimate នោះទេ ប៉ុន្តែជំនួសមកវិញនូវម៉ូដែល Ultra នៅឆ្នាំក្រោយនេះ។
Article image
ស្មាតហ្វូនជំនាន់ថ្មី Flagship នេះ ក៏មានម៉ូដែល Porsche Design ផងដែរ។ ដូច្នេះប្រហែលជាលែងមានវត្តមានស្មាតហ្វូន Magic 7 Ultimate តទៀតហើយនៅលើទីផ្សារនោះ។ ប្រសិនបើនេះគឺជាការពិតនោះ នេះអាចនឹងជាលើកទី 1 ដែលស្មាតហ្វូន Honor Magic នឹងទទួលបាននូវម៉ូដែល Ultra នេះ។
Article image
ក្រុមហ៊ុននេះ នៅមិនទាន់បានបញ្ជាក់នូវព័ត៌មានលម្អិតអំពីរឿងនេះនៅឡើយទេ។ ថ្មីៗនេះ ក្រុមហ៊ុន Honor នេះក៏ទើបតែបង្ហាញនូវស្មាតហ្វូន Magic 7 RSR Porsche Design ដែលមានការឌីស្សាញស្រដៀងគ្នាទៅនឹងម៉ូដែលជំនាន់មុនផងដែរ។ ស្មាតហ្វូនថ្មីនេះ មាន 200MP Advanced Periscope Lens ផងដែរ។ ក្រុមហ៊ុននេះ ក៏ធ្វើការធៀបសមត្ថភាពនៃកាមេរ៉ា Periscope របស់ស្មាតហ្វូននេះជាមួយនឹងម៉ូដែល Huawei Mate 70 Pro+ ផងដែរ៕
Honor អាចនឹងបោះបង់ចោលនូវ Magic 7 Ultimate Edition ដោយជំនួសវិញដោយម៉ូដែល Ultra