
ថ្មីៗនេះ Samsung ត្រូវបានគេមើលឃើញថា បានទម្លាយចេញនូវម៉ូដែលថ្មី ultra-thin Galaxy S25 Edge ដែលជាសមាជិកថ្មីនៃត្រកូល Galaxy S25 Series រួចហើយ ប៉ុន្តែមិនទាន់សម្ពោធដាក់លក់នៅលើទីផ្សារនៅឡើយទេ។ នៅថ្ងៃនេះ ក្រុមហ៊ុនHonor ត្រូវបានគេរាយការណ៌ថា ក៏នឹងមានការចេញនូវម៉ូដែលថ្មីស្រដៀងគ្នាទៅនឹង Galaxy S25 Edge របស់ Samsung អញ្ចឹងដែរ។ យោងតាមការទម្លាយរបស់ Digital Chat Station ថ្ងៃនេះ បានសសេរថា ក្រុមហ៊ុននេះត្រូវគេរាយការណ៌ថា នឹងមានអេក្រង់ 6.3-អ៊ីង អាចជាប្រភេទ compact phone ប៉ុន្តែមានកម្រ៉ាស់ស្តើង “ultra-thin”។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Honor បានចេញនូវព័ត៍មានថ្មីៗជាច្រើនទាក់ទងជាមួយនិងស្មាតហ្វូនថ្មីៗរបស់ខ្លួន។ នៅក្នុងនោះមានទាំងស្មាតហ្វូនអេក្រង់បត់បានដែលមានកម្រ៉ាស់ស្តើងបំផុតផងដែរ។ ដូច្នេះសម្រាប់ម៉ូដែលថ្មីនេះ កម្រ៉ាស់ស្តើងនេះ នឹងរឹតតែមានការចាប់អារម្មណ៌កាន់តែខ្លាំង។ សូមជំរាបថា ការវិវត្តថ្មីទៅលើទីផ្សារស្មាតហ្វូននាពេលនេះ ហាក់ដូចជាមានការផ្លាស់ប្តូរទៅរកម៉ូដែលអេក្រង់តូច និងមានសមត្ថភាពខ្ពស់ និងមានកម្រ៉ាស់ស្តើង ហើយនិងងមានទម្ងន់ស្រាល។ ទាល់ទងនឹងការធ្លាយព័ត៌មាននេះ DCS គឺមិនមានការបញ្ជាក់ច្រើននោះទេ ក្រៅតែពីទំហំអេក្រង់។

Samsung Galaxy S25 Edge មានកម្រ៉ាស់ 5.84mm មានទម្ងន់ 162grams អាចនឹងមានតម្លៃ $999។ ជាមួយនិងការប្រកាសចេញខាងមុខនេះ ក្រុមហ៊ុន Samsung អាចនឹងមានការផលិតត្រឹមតែ 40,000 គ្រឿងប៉ុណ្ណោះ។ ការផលិតតិចបែបនេះ ត្រូវបានគេនិយាយថា Samsung អាចនឹងស្ទង់មើលទៅលើទំនោរចិត្តអ្នកប្រើប្រាស់ជាមុនសិន សម្រាប់ម៉ូដែលដំបូងនេះ។
