ស្វែងរកពួកយើង:

HTC U24 Pro បង្ហាញខ្លួនជាមួយអេក្រង់ OLED ទំហំ 6.8-អ៊ីង ល្បឿន 120Hz កាមេរ៉ាគោល 50MP និងមានតម្លៃ 585 ដុល្លារ

ដោយ

Koun Jab Luffy

12 មិថុនា 2024 04:48 ល្ងាច

អាន 2 នាទី

Article image
ដូចការគ្រោងទុក! នៅពេលនេះ HTC បានប្រកាសចេញនូវស្មាតហ្វូនរបស់ខ្លួនម៉ូដែល U24 Pro នៅលើទីផ្សារតៃវ៉ាន់ហើយជាមួយនិងតម្លៃប្រហែល $585 ដុល្លារអាមេរិក។ ស្មាតហ្វូននេះមានការបំពាក់នូវលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរួមមានដូចជា អេក្រង់ OLED display ល្បឿន 120Hz បន្ទះឈីប Snapdragon 7-Series និងមានកាមេរ៉ាគោលទំហំ 50-Megapixel រួមជាមួយនិងបច្ចេកវិទ្យាសាក wireless charging ជាដើម។
សម្រាប់ការឌីស្សាញរូបរាងរបស់ HTC U24 Pro ស្មាតហ្វូនជំនាន់ថ្មីនេះ គឺត្រូវបានក្រុមហ៊ុននេះ ធ្វើការបំពាក់មកជាមួយនូវអេក្រង់ទំហំ 6.8-អ៊ីង ដែលជាបន្ទះអេក្រង់ OLED គែមកោងពីរជ្រុង ហើយនិងមានការគាំដោយការបង្ហាញចេញបាន FHD+ ល្បឿន 120Hz adaptive refresh rate។ បន្ទះអេក្រង់ស្មាតហ្វូននេះ គឺមានការការពារដោយកញ្ចក់ Corning Gorilla Glass protection ហើយក៏មានការតម្លើងមកជាមួយនូវអំពូល LED dual-color notification light ថែមទៀតផង។
ស្មាតហ្វូន HTC U24 Pro មានការបំពាក់នូវកាមេរ៉ាមុខទំហំ 50-Megapixel និងកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោល គឺមានទំហំ 50-Megapixel មានមុខងារ OIS ខណៈដែលគ្រាប់ទីពីរមានទំហំ 8-Megapixel ultrawide ហើយនិងគ្រាប់ចុងក្រោយមានទំហំ 50-Megapixel ដែលជាប្រភេទ Telephoto Portrait Lens ដែលអាចហ៊្សូមបាន 2x optical zoom ថែមទៀតផង។ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មានការគាំទ្រដោយបច្ចេកវិទ្យា AI ជាច្រើនរួមានដូចជា AI-Optimized Group Photos, AI Gesture GIFs, AI Low-Light portrait Enhancement និងការថតវីដេអូ 4K video recording ជាដើម។
HTC U24 Pro ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 រ៉េម 12GB LPDDR5 RAM និងអង្គចងចាំទំះ 256GB និង 512GB ប្រភេទ UFS 3.1។ ស្មាតហ្វូននេះមានថ្មទំហំ 4,600mAh គាំទ្រកម្លាំងសាក 60W fast charging និង 15W wireless charging រួមជាមួយនិង 5W reverse wireless charging ទៀតផង។ ស្មាតហ្វូននេះដំណើរការនៅ Android 14។ សម្រាប់រន្ធតំនរ នៅលើ HTC U24 Pro មានរន្ធ 3.5mm audio jack, USB-C port, Dual SIM, 5G, Wi-Fi 6E, Bluetooth 5.3 និង NFC ជាដើម។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ U24 Pro មានកម្រ៉ាស់ 8.98mm និងមានទម្ងន់ 198.7g។
Article image
HTC U24 Pro បង្ហាញវត្តមាននៅលើទីផ្សារតៃវ៉ាន់ចំនួន 2 ទំហំ គឺ 12GB+256GB មានតម្លៃ TWD 18,990 (~$585) និង 12GB+512GB មានតម្លៃ TWD 20,999 (~$650)។ ស្មាតហ្វូននេះមានពីរពណ៌ គឺ Space Blue  Twilight White។