ស្វែងរកពួកយើង:

Huawei កំពុងតែអង្រួនទៅលើទីផ្សារស្មាតហ្វូននៅប្រទេសចិន និងបន្តទៅកាន់ទីផ្សារសកលនាពេលដ៏ខ្លីខាងមុខ

ដោយ

Koun Jab Luffy

03 កុម្ភៈ 2024 10:02 ព្រឹក

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសចេញនូវ Mate60 Series រួចមក នៅពេលនះ ក្រុមហ៊ុន Huawei កំពុងតែផ្តោតទៅលើកំណើនរបស់ខ្លួន ហើយក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមអង្រួនទៅលើទីផ្សារស្មាតហ្វូនរបស់ចិន រួមជាមួយនិងទីផ្សារសកលនាពេលដ៏ខ្លីខាងមុខនេះថែមទៀត នេះបើតាមការបញ្ជាក់ចេញពីក្រុមហ៊ុនស្រាវជ្រាវដ៏ល្បីល្បាញ TechInsights។ ក្រុមហ៊ុននេះ បានចែករំលែកព័ត៌មានដែលទាក់ទងទៅនឹងសិទ្ធិក្នុងការចែកចាយទៅលើស្មាតហ្វូនផងដែរ។
យោងតាមព័ត៌មានរបស់ TechInsights ថ្មីៗនេះ គឺបានផ្សាយចេញនូវព័ត៌មានទីផ្សារស្មាតហ្វូនសកលនៅក្នុងឆ្នាំ 2023 នេះសម្រាប់ម៉ាកយីហោកំពូលទាំង 5 ផងដែរ។  ក្រៅពីចំណាត់ថ្នាក់របស់ក្រុមហ៊ុនធំៗទាំងនេះ ក្រុមហ៊ុនសិក្សាស្រាវជ្រាវខាងលើនេះ ក៏បានទម្លាយអំពីអត្រានៃកំណើនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Huawei ផងដែរ ដោយតួរលេខនេះ គឺមានចំនួន 93% នៅក្នុងទីផ្សាររបស់ចិននៅក្នុងឆ្នាំ 2023 កន្លងទៅ នេះ។
Article image
TechInsights បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Huawei កំពុងតែស្ថិតនៅក្នុងល្បឿនមួយដ៏លឿន និងកំនើនថេរ របស់វាក្នុងការកំណែទម្រង់ទៅលើទីផ្សារស្មាតហ្វូនរបស់ចិន និងសកលនៅក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខនេះ។  អ្វីដែលគួរអោយកត់សម្គាល់នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏បានដើរតួយ៉ាងសំខាន់តាមរយៈការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Mate 60 series ជាមួយនឹងបន្ទះឈីប Kirin។
Article image
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ ក៏ស្ថិតនៅក្នុងចំនោមក្រុមហ៊ុន Top 5 នៅក្នុងត្រីមាសទី 4 ឆ្នាំ 2023 កន្លងទីនេះផងដែរ។ នៅក្នុងបញ្ជីនៃការចាត់ថ្នាក់ចុងក្រោយបំផុតនេះ TechInsights បានបញ្ជាក់ថា ការនាំចេញស្មាតហ្វូនសរុបនៅក្នុងទីផ្សារសកលមានចំនួន 1.1516 ពាន់លានគ្រឿង ដែលមានការធ្លាក់ចុះចំនួន 3.9% បើធៀបទៅនឹងឆ្នាំមុននេះ។ Samsung ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 1 ជាមួយនឹងចំណែកទីផ្សារចំនួន 20% ហើយនិងមានការតាមពីក្រោយដោយក្រុមហ៊ុន Apple, Xiaomi, Oppo និងក្រុមហ៊ុនធំៗជាច្រើនទៀត៕
Huawei កំពុងតែអង្រួនទៅលើទីផ្សារស្មាតហ្វូននៅប្រទេសចិន និងបន្តទៅកាន់ទីផ្សារសកលនាពេលដ៏ខ្លីខាងមុខ