
កាលពីពេលថ្មីៗនេះ អ្នកទម្លាយ Fixed Focus Digital បានបង្ហោះសារនៅលើបណ្តាញ Weibo ថា ក្រុមហ៊ុន Huawei គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់ របស់ខ្លួនហើយថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការប្រកាសចេញនៅក្នុងរយៈពេល 2 ខែខាងមុខថែមទៀតផង។ នៅថ្ងៃនេះដើម្បីបញ្ចប់នូវការសង្ស័យច្រើន ក្រុមហ៊ុន Huawei បានចេញមកប្រកាសចេញជាផ្លូវការហើយថា ខ្លួនបាននឹងកំពុងតែអភិវឌ្ឍទៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់ ហើយនឹងមានការបញ្ជាក់ពេលវេលានៃសម្ពោធទៀតផង។
យោងតាមប្រភពជិតស្និតរបស់ក្រុមហ៊ុន Huawei បានអោយដឹងថា ក្រុមហ៊ុននេះបានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍទៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់ហើយ ក្នុងនោះក្រុមហ៊ុនេះ ក៏មានការតេស្តទៅលើបច្ចេកវិទ្យា AI និងដំណើរការថ្មីៗមួយចំនួនដែលមាននៅលើស្មាតហ្វូននេះថែមទៀតផង។ ថ្មីៗនេះ បើតាមការបញ្ជាក់ពី Richard Yu ដែលជាអគ្គនាយកក្រុមហ៊ុន Huawei និងជាមេធំរបស់ Terminal BG ហើយនិងជាមេធំរបស់ Intelligent Automotive Solutions BU បានអោយដឹងថា សម្រាប់វត្តមាននៃស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ គឺមិននៅមិនទាន់អាចលាតត្រដាងបានភ្លាមៗនោះទេ ប៉ុន្តែលោកមិនបានបដិសេធថា គ្មានស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះផងដែរ។
និយាយពីការឌីស្សាញស្មាតហ្វូននេះវិញ គឺមានពាក្យចចាមអារ៉ាមថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ នឹងមានការឌីស្សាញជាមួយនិងអេក្រង់បត់ចូលក្នុង និងអេក្រង់បត់ចេញក្រៅ ហើយនិងមានការភ្ជាប់ដោយគន្លឹះបត់ចំនួន 2។ ស្មាតហ្វូនអេក្រង់បត់ 3 តង់នេះ នឹងមានអេក្រង់ធំប្រសិនបើលាតចេញទំាង 3 ផ្ទាំង។ កន្លងមកមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 10 អ៊ីង។ បើយើងមើលទៅឡោះ Huawei Mate X5 នាពេលនេះ គឺមានអេក្រង់ខាងក្នុងទំហំ 7.85 អ៊ីង។ ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Huawei អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ នៅខែកញ្ញាខាងមុខនេះហើយ។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅនេះ នៅលើបញ្ជ State Intellectual Property Office បានប្រកាសថា មានប៉ាតង់មួយរបស់ Huawei ដែលមានឈ្មោះថា “Folding Screen Device” ត្រូវបានចុះបញ្ជីហើយ។ នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station បានញ្ចេញមកបញ្ជាក់ជាថ្មីថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ នឹងមានការបំពាក់នូវបន្ទះឈីប Kirin 9 series។
