ស្វែងរកពួកយើង:

Huawei កំពុងនាំមុខទៅលើបច្ចេកវិទ្យាផ្កាយរណប (mobile satellite) ខណៈដែលដៃគូរជាច្រើនទៀតស្ថិតនៅក្នុងការរង់ចាំ

ដោយ

Koun Jab Luffy

24 ឧសភា 2024 01:02 រសៀល

អាន 2 នាទី

Article image
Huawei គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេ ដែលបានបង្ហាញនូវបច្ចេកវិទ្យាផ្កាយរណប (mobile satellite technology) ហើយនៅពេលនេះ ក្រុមហ៊ុននេះ បាននឹងកំពុងតែបន្តនៅក្នុងការនាំមុខទៅលើរឿងនេះ ខណៈពេលក្រុមហ៊ុនជាច្រើនទៀតស្ថិតនៅក្នុងការអនុម័ត។ យោងតាមរបាយការណ៍មួយក៏បញ្ជាក់អំពីមូលហេតុដែលក្រុមហ៊ុន OEM នេះបានក្លាយជាក្រុមហ៊ុននាំមុខគេនៅលើបច្ចេកវិទ្យា (satellite technology) នេះ។
ជាមួយគ្នានេះ បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ @FixedFocus បានអោយដឹងថា បច្ចេកវិទ្យា mobile satellite technology របស់ក្រុមហ៊ុន Beidou មិនទាន់បានបង្ហាញថា នៅលើស្មាតហ្វូនណានោះទេ ប៉ុន្តែបច្ចេកវិទ្យានេះ គឺមានប្រើសម្រាប់ក្រុមហ៊ុន Huawei ហើយ។ គិតមកដល់ពេលនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀត នៅមិនទាន់ទទួលបាននូវការអនុម័តនោះទេ នៅក្នុងការប្រើប្រាស់នូវ Beidou Satellite Navigation System នៅលើស្មាតហ្វូនរបស់ពួកគេ។
សូមជំរាបថា ក្រុមហ៊ុន Huawei បាននាំយកនូវបច្ចេកវិទ្យា Beidou satellite SMS បន្ទាប់ពីបង្ហាញវត្តមានជាលើកដំបូងនៅលើស្មាតហ្វូន Mate 50 Series ហើយតាមរយៈការអាប់ដេតទៅលើលើបច្ចេកវិទ្យាថ្មីនេះ ក្រុមហ៊ុននេះ អាចដំនើរការ 2-way communication បាននៅលើស្មាតហ្វូន P60 Pro។ បើទោះបីជាក្រុមហ៊ុន Huawei មានបច្ចេកវិទ្យា Tiantong Satellite Communication ក៏ដោយ ក្រុមហ៊ុននេះ ក៏នៅតែបន្តក្នុងការប្រើប្រាស់ទៅលើបច្ចេកវិទ្យា Beidou satellite technology ផងដែរ។
ពេលេនះ បើមើលទៅលើស្មាតហ្វូន Pura 70 series នេះគឺមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា image-sending ជំនួសអោយការផ្ញើសារ (text) ផងដែរ។ អ្នក Blogger រូបនេះ បាននិយាយថា បច្ចេកវិទ្យា Beidou Satellite SMS នេះគឺជាបច្ចេកវិទ្យាដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចផ្ញើសារបាន 30 SMS នៅក្នុងមួយខែ។ ការអាប់ដេតមួយទៀតអំពីប្រព័ន្ធ Beidou Satellite System នេះគឺ ប្រទេសចិន មានប្រព័ន្ធផ្កាយរណប Beidou satellites ប្រហែលជា 30 នៅលើមេឃ ដើម្បីអាចបំពេញនូវតម្រូការនៃការទំនាក់ទំនងតាមផ្កាយរណប (satellite) សម្រាប់អ្នកប្រើប្រាស់។ Beidou Satellite Tech អនុញ្ញាតអោយអ្នកអាចផ្ញើសារ និងទទួលសារបាននៅកន្លែង ដែលមានសេវាទាប ហើយអាចការពារអ្នកពីគ្រោះថ្នាក់ដល់ជីវិតថែមទៀតផង៕
Huawei កំពុងនាំមុខទៅលើបច្ចេកវិទ្យាផ្កាយរណប (mobile satellite) ខណៈដែលដៃគូរជាច្រើនទៀតស្ថិតនៅក្នុងការរង់ចាំ