ស្វែងរកពួកយើង:

Huawei គ្រប់គ្រងទីផ្សារស្មាតហ្វូនអេក្រង់បត់បានជិត 50% នៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 2 ឆ្នាំ 2024

ដោយ

Koun Jab Luffy

02 សីហា 2024 08:31 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅក្នុងរបាយការណ៌ក្រុមហ៊ុនសិក្សាស្រាវជ្រាវ IDC បានបង្ហាញថា ការនាំចេញស្មាតហ្វូនអេក្រង់បត់បាននៅលើទីផ្សារប្រទេសចិន គឺមានការកើនឡើងសម្រាប់ត្រីមាសទី 2 ឆ្នាំ 2024 ដោយតួរលេខនេះ គឺមានចំនួនដល់ទៅ 104% ប្រៀបធៀបនិងរយៈពេលដូចគ្នាទៅនឹងឆ្នាំ។ នៅពេលនេះ ក្រុមហ៊ុន Huawei បានឈរនៅលើកំពូលតារាងនៃទីផ្សារនេះហើយ។
ក្រុមហ៊ុន Huawei បានគ្រប់គ្រងចំណែកទីផ្សារដក់ទៅ 41.7% តាមរយៈនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន 2 ម៉ូដែល រួមមានដូចជា X5 និង Pocket 2។ សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បាន Mate X5 ត្រូវបានក្រុមហ៊ុន Huawei ប្រកាសចេញកាលពីឆ្នាំមុន ដែលមកដល់ពេលនេះ ស្មាតហ្វូននេះ នៅតែជាតម្រូវការខ្ពស់សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសចិនដដែល។ ជាមួយគ្នានេះ សម្រាប់ម៉ូដែល Pocket 2 ដែលទើបតែបង្ហាញវត្តមានថ្មីៗនេះ ក៏បានបន្តនូវភាពពេញនិយមសម្រាប់ Huawei ដូចគ្នា។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺមានខុសគ្នាទៅលើអ្នកប្រើប្រាស់។
Article image
ចំពោះក្រុមហ៊ុន Vivo ដែលឈរនៅលើលេខរៀងទី 2 វិញ គឺមានចំណែកទីផ្សារ 23.1%។ ការកើនឡើងនេះ គឺបានមកពី ស្មាតហ្វូនអេក្រង់បត់បាន X Fold 3 និង X Fold 3 Pro ដែលមានការបំពាក់នូវគន្លឺបត់ភ្ជាប់នូវបច្ចេកវិទ្យាថ្មី និងមានកម្រ៉ាស់ស្តើង មានទម្ងន់ស្រាល ហើយនិងមានកាមេរ៉ាខ្លាំង។ បន្ថែមពីនេះ ក្រុមហ៊ុន vivo ក៏ផ្តល់នូវយុទ្ធសាស្រ្តនាំមកនូវស្មាតហ្វូនអេក្រង់បត់បានដែលមានតម្លៃសមរម្យជាងគេ ដើម្បីធានាបាននូវភាពរឹងមាំនៅលើទីផ្សារផងដែរ ។
Article image
ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា ឈរនៅលើលេខ 3 ជាមួយនិងចំណែក 20.9%។ បើទោះបីជាក្រុមហ៊ុននេះ បានបញ្ចេញនូវស្មាតហ្វូនអេក្រង់បង់បាន Magic V Flip, Magic Vs3 និង Magic V3 ចុងត្រីមាសនេះ ក៏ដោយ ម៉ូដែលទាំងនេះមិនត្រូវបានរាប់បញ្ចូលនោះទេ នេះបើតាមការបញ្ជាក់របស់ IDC។
Huawei គ្រប់គ្រងទីផ្សារស្មាតហ្វូនអេក្រង់បត់បានជិត 50% នៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 2 ឆ្នាំ 2024