Huawei គ្រោងនឹងដាក់មុខងារ Auto-Tracking នៅលើកាមេរ៉ាស្មាតហ្វូនជាច្រើននាពេលខាងមុខ

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei មានគម្រោងក្នុងការដាក់អោយដំណើរការនូវមុខងារ Auto-Tracking ទៅលើកាមេរ៉ាសម្រាប់ស្មាតហ្វូនជាច្រើនរបស់ខ្លួននាពេលខាងមុខ។ ថ្មីៗនេះ ក្រុមហ៊ុនចិនមួយនេះ បានអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីនេះ ដោយគ្រោងនឹងដំណើរការនៅលើស្មាតហ្វូនមួយចំនួន ដែលដំណើរដោយប្រព័ន្ធប្រតិបត្តិការចាប់ពី HarmonyOS 6.1.1 (24) Beta ឡើងទៅ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ បានបញ្ចេញនូវ Beta Version នៅលើ Developer Portal មុនពេលដែលបច្ចេកវិទ្យានេះដាក់អោយអាប់ដេតនៅលើ HarmonyOS 6.1 ជាផ្លូវការណ៌សម្រាប់អ្នកប្រើប្រាស់ទូទៅ។ ខណៈពេលដែល version ថ្មីនេះអាចនឹងមានការបន្ថែមមុខងារថ្មីៗជាច្រើននោះ វាមានការចាប់អារម្មណ៍ខ្លាំងទៅលើមុខងារ auto-tracking ទៅលើកាមេរ៉ាសម្រាប់ស្មាតហ្វូន Huawei ជាច្រើន។
ផ្អែកតាមព័ត៌មានលម្អិតជាច្រើនមុននេះធ្លាប់បានបង្ហើបថា មុខងារថ្មីនេះមានឈ្មោះហៅថា “Follow the Person” ដែលមើលទៅលើឈ្មោះនេះ មុខងារថ្មីនេះអនុញ្ញាតអោយកាមេរ៉ាអាចតាមដានទៅលើមនុស្សម្នាក់ដែលងាកចេញពីកាមេរ៉ា ហើយវាក៏នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កាន់តែប្លែកជាងមុនផងដែរ។ ក្រុមហ៊ុន Huawei បានបន្ថែមនូវ “Follow the Person” API ទៅកាន់ Camera Kit ដែលវាប្រើប្រាស់នូវ real-time crop + zoom algorithms ដើម្បីធ្វើការ lock ទៅលើ subject ណាមួយដោយស្វ័យប្រវត្តិបាន។

សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្ត Vlogging, Video conferencing ឬ Video calls នៅក្នុងពេលដើរនោះ មុខងារនេះ គឺពិតជាសំខាន់មែនទែន។ ក្រៅពីនេះ ក្រុមហ៊ុន Huawei ក៏អាចនឹងមានការផ្លាស់ប្តូរមួយចំនួនទៀតទៅលើ ArkUI, ArkWeb រួមនិងមុខងារជាច្រើនទៀត នៅមុនពេលដែលដាក់ដំណើរការណ៌មុខងារនេះជាផ្លូវការណ៌នាពេលឆាប់ៗខាងមុខនេះ៕
