ស្វែងរកពួកយើង:

Huawei គ្រោងនឹងបង្កើនការផលិតទៅលើ ស្មាតហ្វូនកណ្តាលអោយបាន 13 លានគ្រឿង

ដោយ

Koun Jab Luffy

14 កុម្ភៈ 2025 11:47 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Huawei នឹងបង្កើនទៅលើចំនួននៃទីផ្សារស្មាតហ្វូនលំដាប់ថវិការហូតដល់ស្មាតហ្វូនថ្នាក់កណ្តាលដល់ចំនួន 13 លានគ្រឿង នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ នឹងបង្កើនទៅលើចំនួននៃការផលិតនេះ ចំពេលដែលក្រុមហ៊ុននេះ អភិវឌ្ឍទៅលើកម្មវិធី software ដែលមានការពេញនិយមខ្លាំងសម្រាប់អ្នកប្រើប្រាស់ជាច្រើនរបស់ចិន។
មកដល់ពេលនេះ សម្រាប់ HarmonyOS NEXT upgrade គឺអាចដំណើរការបាននៅលើស្មាតហ្វូន flagship ជាច្រើនម៉ូដែលដូចជា Mate 70, Pura 70, Mate 60, Nova 12 Ultra, Pocket 2, Mate X6 រួមនិងថេប្លេតជាច្រើនម៉ូដែលជាច្រើនទៀតផង។ ការវិវត្តថ្មីនេះ ហាក់ដូចជាចង់បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់ចិន មានគោលដៅក្នុងការពង្រីកទៅលើ HarmonyOS NEXT ទៅកាន់អ្នកប្រើប្រាស់ជាច្រើនទៀតជាពិសេសទីផ្សារស្មាតហ្វូនលំដាប់ថវិកាដល់ស្មាតហ្វូនថ្នាក់កណ្តាល។
Article image
FixedFocus បានព្យាករណ៍ថា ក្រុមហ៊ុន Huawei មានគម្រោងក្នុងការបង្កើនទៅលើការផលិតស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់កណ្តាលដល់ទៅ 13 លានគ្រឿងនៅក្នុងឆ្នាំនេះ។ វាហាក់ដូចជាក្រុមហ៊ុននេះមានគោលដៅក្នុងការបង្កើនទៅលើទីផ្សារស្មាតហ្វូនកណ្តាលរបស់ខ្លួននៅក្នុងប្រទេសចិន។ក្រុមហ៊ុន Huawei អាចនឹងធ្វើរឿងនេះដើម្បិអោយកម្មវិធីHarmonyOS NEXT software កាន់តែមានការពេញនិយមច្រើនជាងមុននៅក្នុងប្រទេសចិន។
អ្នកទម្លាយរូបនេះ បាននិយាយថា ស្មាតហ្វូន Huawei Enjoy 80 series និង Nova 14 models នឹងស្ថិតនៅក្នុងចំណែកមួយនៃយុទ្ធសាស្រ្តនេះផងងដែរ។ ស្មាតហ្វូនទាំងពីរនេះ នឹងមានមុខងារជាច្រើនដ៏មានប្រសិទ្ធិភាព។ ក្រុមហ៊ុន Huawei បាននិយាយថា ស្មាតហ្វូនថ្មីជាច្រើនម៉ូដែលនៅក្នុងឆ្នាំនេះ នឹងបំពាក់នូវ  HarmonyOS NEXT។ ក្រុមហ៊ុននេះ បន្តថា ខ្លួនអាចនឹងបង្កើនទៅលើការផលិតទៅលើស្មាតហ្វូនលំដាប់វិកានេះកាន់តែច្រើនជាងមុន។ ក្រុមហ៊ុន Huawei អាចនឹងបញ្ចេញនូវស្មាតហ្វូន Nova ចំនួន 2 ម៉ូដែលនៅក្នុងឆ្នាំនេះ។ ស្មាតហ្វូន Huawei Enjoy 80 series អាចនឹងបំពាក់នូវ Kirin 5G និងបច្ចេកវិទ្យា satellite communication ថែមទៀតផង៕
Huawei គ្រោងនឹងបង្កើនការផលិតទៅលើ ស្មាតហ្វូនកណ្តាលអោយបាន 13 លានគ្រឿង