ស្វែងរកពួកយើង:

Huawei គ្រោងនឹងប្រកាសចេញនូវឡាន SUV ស៊េរីថ្មីរបស់ខ្លួន Aito M6 នៅត្រីមាសទី 2 ឆ្នាំ 2026

ដោយ

Koun Jab Luffy

26 វិច្ឆិកា 2025 11:26 ថ្ងៃត្រង់

អាន 2 នាទី

Article image
Aito ដែលជាឡានអគ្គិសនីស៊េរីថ្មីដែលមានការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Huawei និង Seres នៅថ្ងៃនេះ បានប្រកាសពីគម្រោងប្រកាសចេញនូវឡាន SUV ស៊េរីថ្មីរបស់ខ្លួន Aito M6 នៅត្រីមាសទី Q2 ឆ្នាំ 2026 ខាងមុខនេះហើយ នេះបើតាមរបាយការណ៌ថ្មីពីបណ្តាញផ្សព្វផ្សាយក្នុងប្រទេសចិន LatePost។ សម្រាប់ម៉ូដែល Aito M6 ថ្មីនេះ ត្រូវបានគេព្យាករណ៌ថា នឹងមានតម្លៃចន្លោះពី 250,000 យ៉ន់ ដែលប្រហែលជា $35,180 ដោយម៉ូដែលនេះ គឺស្ថិតក្នុងស្រឡាយ SUV ជិះជាលក្ខណៈគ្រួសារ។
តាមរបាយការណ៌ខាងលើនេះ បានបន្ថែមថា វត្តមានឡានម៉ូដែលថ្មីនេះ គឺនឹងមានម៉ូដែលអគ្គិសនីសុទ្ធ (BEV) និងម៉ូដែលអគ្កិសនីសុទ្ធ លាយចំហេះ Extended-range electric vehicle (EREV)។ គួរបញ្ជាក់ថា Aito គឺជាម៉ូដែលឡានអគ្គិសនីដំបូងរបស់ Huawei ស្ថិតក្រោមដំបូលរបស់ HIMA (Harmony Intelligent Mobility Alliance) ដែលមកដល់ពេលនេះ គឺមានការប្រកាសចេញនូវម៉ូដែលថ្មីៗជាច្រើនរួចមកហើយ ក្នុងនោះមានដូចជា M5, M7, M8 និង M9 ដែលសុទ្ធសឹងតែជាម៉ូដែល SUVs ទាំងអស់។
Article image
សម្រាប់ M5 គឺជាម៉ូដែលមួយមានតម្លៃសមរម្យជាងគេក្នុងត្រកូល Aito មានតម្លៃចន្លោះពី 229,800 យ៉ន់ទៅ 249,800 យ៉ន់។ យោងតាមរបាយការណ៌ចុងក្រោយនេះ បានកត់សម្គាល់ថា សម្រាប់ M6 នឹងមានតម្លៃខ្ពស់ជាង M5 ដោយ M6 នឹងមកជំនួសកន្លែងរបស់ M5 នោះទេ។ សូមជំរបថា គិតត្រឹមតែខែកញ្ញានេះ តម្លៃរបស់ M7 ដែលសិស្សច្បងរបស់ខ្លួន គឺមានការកើនឡើងខ្ពស់ ដោយមានតម្លៃ 300,000 យ៉ន់ ដោយខ្ពស់ជាង M6។ M6 ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Aito នឹងមានការប្រកាសចេញជាមួយនិង M9 នៅឆ្នាំក្រោយនេះ ដោយក្នុងនោះក៏មានម៉ូដែល M9L ដែលជាម៉ូដែលមានតួខ្លួនវែងជាងគេផងដែរ។
Article image
Huawei គ្រោងនឹងប្រកាសចេញនូវឡាន SUV ស៊េរីថ្មីរបស់ខ្លួន Aito M6 នៅត្រីមាសទី 2 ឆ្នាំ 2026